អាមេរិក-អ៉ីស្រាអែលវាយប្រហារទីតាំងប្រេងទេហេរ៉ង់ បណ្តាលឱ្យមនុស្សស្លាប់ និងផ្អាកការចែកចាយប្រេង

អាមេរិក-អ៉ីស្រាអែលវាយប្រហារទីតាំងប្រេងទេហេរ៉ង់ បណ្តាលឱ្យមនុស្សស្លាប់ និងផ្អាកការចែកចាយប្រេង

ទីតាំងប្រេងរងការវាយប្រហារសង្គ្រាមអ៉ីរ៉ង់បានឈានដល់ដំណាក់កាលថ្មី នៅពេលដែលទីតាំងស្តុកប្រេងចំនួន៦កន្លែងនៅក្រុងតេហេរ៉ង់ត្រូវបានវាយប្រហារដោយកងកម្លាំងអាមេរិក និងអ៉ីស្រាអែលនៅយប់ថ្ងៃទី៧-៨មីនា។ ការវាយប្រហារនេះបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងធ្វើឱ្យការចែកចាយប្រេងនៅរដ្ឋធានីត្រូវផ្អាកបណ្តោះអាសន្ន។

លោកកេរ៉ាម៉ាត វេសាករ៉ាមី ប្រធានក្រុមហ៊ុនជាតិចែកចាយផលិតផលប្រេងអ៉ីរ៉ង់បញ្ជាក់ថា ទីតាំងប្រេង៦កន្លែងរងការវាយប្រហារ និងរងការខូចខាត ដោយក្នុងចំណោមនិយោជិត៤នាក់ដែលស្លាប់ មានអ្នកបើករថយន្ត២នាក់។ នេះជាការវាយប្រហារលើកដំបូងប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់តាំងពីចាប់ផ្តើមសង្គ្រាម។

អភិបាលក្រុងតេហេរ៉ង់លោកម៉ូហាំម៉ាដ ដាដេស ម៉ូតាមេឌីយ៉ានបានប្រកាសផ្អាកការចែកចាយប្រេងបណ្តោះអាសន្ន ដោយលោកអះអាងថាសភាពការណ៍កំពុងតែដោះស្រាយ។ កងទ័ពអ៉ីស្រាអែលបានទទួលស្គាល់ការវាយប្រហារអាងស្តុកប្រេងជាច្រើន ដោយអះអាងថាអ៉ីរ៉ង់ប្រើទីតាំងទាំងនេះសម្រាប់ដំណើរការហេដ្ឋារចនាសម្ព័ន្ធយោធា។

ស្ថានភាពសង្គ្រាមអ៉ីរ៉ង់សង្គ្រាមនៅអ៉ីរ៉ង់បានឈានចូលថ្ងៃទី៩ ដោយមានការវាយប្រហារតាមអាកាសរបស់អ៉ីរ៉ង់នៅប្រទេសជាច្រើនក្នុងឈូងសមុទ្រពែរ្ស។ លោកអាលីម៉ូហាំម៉ាដ ណាអ៉ីនី អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានថ្លែងថា កងទ័ពអ៉ីរ៉ង់មានលទ្ធភាពបន្តសង្គ្រាមខ្លាំងក្លាបានយ៉ាងតិច៦ខែទៀត។

សង្គ្រាមនេះកំពុងបង្កអស្ថេរភាពក្នុងតំបន់មជ្ឈឹមបូព៌ាទាំងមូល និងធ្វើឱ្យតម្លៃប្រេងនិងឧស្ម័នកើនឡើងខ្ពស់បំផុតនៅលើពិភពលោក។ អាជ្ញាធរអ៉ីរ៉ង់បានលើកឡើងពីមនុស្សជាង១០០០នាក់ស្លាប់តាំងពីចាប់ផ្តើមសង្គ្រាមមក ដោយក្នុងនោះ៣០%ជាកុមារ។

administrator

Related Articles