ជីប ម៉ុង ឧបត្ថម្ភសម្ភារពេទ្យ ១០០ គ្រឿង ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

ជីប ម៉ុង ឧបត្ថម្ភសម្ភារពេទ្យ ១០០ គ្រឿង ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យថ្មីៗចំនួន ១០០ គ្រឿង ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦។

ជីប ម៉ុង ឧបត្ថម្ភសម្ភារពេទ្យ

ការឧបត្ថម្ភនេះបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន។

ការប្រគល់សម្ភារពេទ្យ

ឆ្លៀតក្នុងឱកាសទិវានារីអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង បានគោរពអរគុណដល់ការលះបង់ដ៏ធំធេងរបស់អ្នកគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកផ្នែកសុខាភិបាលទាំងអស់ ដែលខិតខំបម្រើប្រជាជនកម្ពុជា ព្រមទាំងអ្នកម្តាយគ្រប់រូបដែលបានលះបង់ដើម្បីសុភមង្គលគ្រួសារ។

ការជួបជុំវេជ្ជបណ្ឌិត

ការឧបត្ថម្ភមួយផ្នែកនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាពិសេសលើតម្រូវការសម្ភារៈបរិក្ខារពេទ្យក្នុងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ ខណៈពេលដែលចំនួនពលរដ្ឋដែលមកទទួលសេវាវេជ្ជសាស្ត្រនៅទីនេះ តែងតែកើនឡើងជាបន្តបន្ទាប់។

សម្ភារពេទ្យថ្មីៗ

ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏បានចុះជួបសំណះសំណាលសួរសុខទុក្ខដល់បងប្អូនខ្មែរ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ។

ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មជាមួយវិស័យសុខាភិបាលនៅកម្ពុជា ដូចជាការឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ជាកម្ពុជា យុទ្ធនាការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យកាល់ម៉ែត ជាដើម។

ថ្មីៗនេះ ជីប ម៉ុង ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន១លានដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២៦។

administrator

Related Articles