ត្រាំព្រមានអ៊ីរ៉ង់៖ មេដឹកនាំថ្មីរស់មិនបានយូរ បើគ្មានការគាំទ្រពីអាមេរិក

ត្រាំព្រមានអ៊ីរ៉ង់៖ មេដឹកនាំថ្មីរស់មិនបានយូរ បើគ្មានការគាំទ្រពីអាមេរិក

ដូណាល់ ត្រាំ

ពិភពលោកកំពុងផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្តីដ៏ក្តៅគគុករបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានចេញមុខមកកំណត់វាសនានយោបាយរបស់ប្រទេសអ៊ីរ៉ង់។ បន្ទាប់ពីលោក Mojtaba Khamenei ត្រូវបានប្រកាសជាមេដឹកនាំកំពូលថ្មីជាផ្លូវការ លោកត្រាំបានព្រមានភ្លាមៗថា តំណែងនេះនឹងរលាយបាត់បង់ទៅវិញក្នុងពេលឆាប់ៗ បើគ្មានការបើកភ្លើងខៀវពីសហរដ្ឋអាមេរិកនោះទេ។

ស្ថានការណ៍នយោបាយ

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ABC News កាលពីថ្ងៃអាទិត្យទី៨ខែមីនាឆ្នាំ២០២៦ លោកត្រាំបានប្រើភាសានយោបាយបែបវាយប្រហារដោយហៅមេដឹកនាំថ្មីរូបនេះថាជាមនុស្ស«ទន់ខ្សោយ និងមិនទាន់គ្រប់លក្ខណៈ»។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលណាដែលឡើងមកបន្តវេនដោយរំលងការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន គឺនឹងមិនអាចរក្សាអំណាចបានយូរអង្វែងឡើយ។

ពិភពលោកចាប់អារម្មណ៍

គោលបំណងធំរបស់លោកត្រាំ គឺការចង់ចូលទៅលូកដៃផ្ទាល់ក្នុងដំណើរការជ្រើសរើសមេដឹកនាំ ដើម្បីធានាឲ្យបានថា អ៊ីរ៉ង់នឹងមិនអាចផលិតអាវុធនុយក្លេអ៊ែរបាន ហើយក៏ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយផងដែរ។

ទោះបីជាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានចេញមុខមកតវ៉ាយ៉ាងខ្លាំងក្លាថា ការរើសមេដឹកនាំជារឿងផ្ទៃក្នុងរបស់ប្រជាជនខ្លួនក៏ដោយ ក៏លោកត្រាំនៅតែបង្ហាញជំហរយ៉ាងតឹងរឹងថា អាមេរិកត្រូវតែមានចំណែកសម្រេចចិត្តដើម្បីការពារសន្តិសុខតំបន់។

ស្ថានការណ៍យោធា

ការប្រកាសក្តែងៗរបស់លោកត្រាំនេះ កើតឡើងចំពេលដែលស្ថានការណ៍យោធាកំពុងឆេះរោលរាល បន្ទាប់ពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីពេលថ្មីៗនេះដែលបានបណ្ដាលឲ្យមានការបាត់បង់ជីវិតមនុស្សជាង ១២០០នាក់។

administrator

Related Articles