សម្តេច ម៉ែន សំអន ប្រគល់អំណោយដល់កងទ័ព និងអបអរទិវានារីអន្តរជាតិ

សម្តេច ម៉ែន សំអន ប្រគល់អំណោយដល់កងទ័ព និងអបអរទិវានារីអន្តរជាតិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសង្កត់ធ្ងន់ថា សន្តិសុខ និងសន្តិភាពជាកត្តាសំខាន់បំផុតក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

សម្តេចម៉ែនសំអនប្រគល់អំណោយ

ក្នុងឱកាសអបអរសាទរខួបទិវានារីអន្តរជាតិលើកទី១១៥ សម្តេចដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាននាំយកអំណោយប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ។

ការប្រគល់អំណោយ

សម្តេចបានពាំនាំការផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី បណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់កងទ័ពទាំងអស់។

កងទ័ពទទួលអំណោយ

“រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ” សម្តេចបានថ្លែង។

សម្តេចម៉ែនសំអន

សម្រាប់ប្រធានបទទិវានារីអន្តរជាតិឆ្នាំនេះ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» សម្តេចបានពន្យល់ថា នេះជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ។

ពិធីប្រគល់អំណោយ

សម្ភារៈដែលបានប្រគល់ជូនរួមមាន ឃីតថ្នាំ ប្រេងឥន្ទនៈ ក្រមា ទឹកឃ្មុំ ដំណាប់ខ្ញី ទឹកបរិសុទ្ធ ឆៃប៉ូវ ត្រសក់ចាវ សៀង ស្ពៃជ្រក់ ប្រហុក ផ្អកត្រី ផ្អកសាច់ជ្រូក ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ជ្រក់ង៉ាំង៉ូវ ត្រចៀកកណ្តុរ ស្ករត្នោត អំបិល ខ្ទឹមស ប្រេងឆារ ប៊ីចេង មីសួ ស្ពៃក្តោប ត្រាវ ឆៃថាវ ខ្ទឹមបារាំង អំពិលទុំ ពងទាប្រៃ សាច់ជ្រូក និងម្សៅម្រេច ព្រមទាំងថវិកាមួយចំនួន។

អំណោយសម្រាប់កងទ័ព

សម្តេចក៏បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។

កងទ័ពចូលរួម

ពិធីនេះបានរៀបចំនៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។

ពិធីអបអរទិវានារី

ដោយ៖ សំរិត

ពិធីបញ្ចប់

administrator

Related Articles