អភិបាលខណ្ឌ៧មករា ប្រកាសធ្វើសង្គ្រាមទប់ស្កាត់បទល្មើសអនឡាញ ដើម្បីការពារប្រជាពលរដ្ឋពីការឆបោកតាមបណ្តាញ

អភិបាលខណ្ឌ៧មករា ប្រកាសធ្វើសង្គ្រាមទប់ស្កាត់បទល្មើសអនឡាញ ដើម្បីការពារប្រជាពលរដ្ឋពីការឆបោកតាមបណ្តាញ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ មីនា ២០២៦ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំពិសេស ដើម្បីបង្កើនប្រសិទ្ធភាពការទប់ស្កាត់បទល្មើសអនឡាញ (Online Scam) ដែលកំពុងគំរាមកំហែងសន្តិសុខប្រជាពលរដ្ឋ។

កិច្ចប្រជុំខណ្ឌ៧មករា

កិច្ចប្រជុំដ៏សំខាន់នេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ពីគ្រប់ផ្នែក រួមមានអភិបាលរង អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងចៅសង្កាត់ទាំង៨នាក់ ដើម្បីរកវិធានការបង្ក្រាបបទល្មើសឌីជីថល។

អភិបាលថេង សុថុល

លោកអភិបាលបានជំរុញឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងសន្តិសុខ និងប្រជាពលរដ្ឋ ដើម្បីតាមដានសកម្មភាពសង្ស័យ។ លោកបានបញ្ជាឱ្យពង្រឹងការត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ អគារជួល និងកន្លែងដែលមានជនបរទេសស្នាក់នៅច្រើន។

កិច្ចប្រជុំប្រឆាំងបទល្មើសអនឡាញ

“យើងបានពិនិត្យទីតាំង៨៧កន្លែងក្នុងខណ្ឌ រួមមានអាគារ ខុនដូ អាផានមិន និងសណ្ឋាគារ។ ទោះបីជាមិនទាន់រកឃើញបទល្មើសក៏ដោយ ក៏យើងនឹងបន្តត្រួតពិនិត្យជាប្រចាំ” លោកថេង សុថុលបានបញ្ជាក់។

មន្ត្រីចូលរួមកិច្ចប្រជុំ

យ៉ាងណាក៏ដោយ លោកបានដាស់តឿនពីគ្រោះថ្នាក់នៃបទល្មើសអនឡាញ និងតម្រូវឱ្យមានការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីការពារពួកគេមិនឱ្យធ្លាក់ក្នុងអន្ទាក់ឆបោកតាមបណ្តាញសង្គម។

ការពិភាក្សារកវិធានការ

ចៅសង្កាត់ទាំង៨បានឡើងប្តេជ្ញាចិត្តអនុវត្តតាមបទបញ្ជាដោយតឹងរ៉ឹង និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខណ្ឌ ដើម្បីធានាឱ្យខណ្ឌ៧មករានៅតែជាតំបន់សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

ការប្រជុំរកដំណោះស្រាយ

កិច្ចប្រជុំនេះបានបង្ហាញពីភាពច្បាស់លាស់នៃគោលនយោបាយរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឌីជីថល ដោយផ្តោតលើការការពារសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាព។

ការពង្រឹងសន្តិសុខអនឡាញ

ការប្រឆាំងបទល្មើសអនឡាញ

ដោយ៖ រ៉ារ៉ា

administrator

Related Articles