រុស្ស៊ីប្រកាសថា ច្បាប់អន្តរជាតិបានដល់ទីបញ្ចប់ ពិភពលោកចូលសម័យគ្មានច្បាប់

រុស្ស៊ីប្រកាសថា ច្បាប់អន្តរជាតិបានដល់ទីបញ្ចប់ ពិភពលោកចូលសម័យគ្មានច្បាប់

Dmitry Peskov

ភ្នំពេញ – អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា ប្រព័ន្ធច្បាប់អន្តរជាតិដែលធ្លាប់ជាយន្តការដឹកនាំពិភពលោក បានឈានដល់ទីបញ្ចប់ និងលែងមានប្រសិទ្ធភាពទៀតហើយ។

ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៨ ខែមីនា លោក Peskov បានសង្កត់ធ្ងន់ថា ទោះបីជាគោលការណ៍ច្បាប់ទាំងនោះនៅមានចែងលើក្រដាសក៏ដោយ ក៏ក្នុងការពិតជាក់ស្ដែង វាមិនមានឥទ្ធិពលអ្វីទាល់តែសោះ ដែលធ្វើឲ្យពិភពលោកធ្លាក់ចូលក្នុងស្ថានភាពគ្មានបទប្បញ្ញត្តិច្បាប់ច្បាស់លាស់។

ជម្លោះសកល

ការលើកឡើងនេះ កើតឡើងបន្ទាប់ពីមានការកើនឡើងនូវជម្លោះសកលជាបន្តបន្ទាប់ ជាពិសេសសង្គ្រាមនៅអ៊ីរ៉ង់ និងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅទីក្រុង Caracas កាលពីខែដើមមករា ដែលបានឈានដល់ការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro។

លោក Peskov បានសន្និដ្ឋានថា ប្រព័ន្ធច្បាប់ពិភពលោកកំពុងស្ថិតក្នុងវិបត្តិយ៉ាងជ្រៅ។ លោកបាននិយាយថា «យើងមិនបានរស់នៅក្នុងសម័យនោះ ទើបយើងមានអារម្មណ៍ថាវាដូចជាថ្ងៃអវសាននៃពិភពលោក ប៉ុន្តែតាមពិតទៅ គឺមានតែសណ្ដាប់ធ្នាប់ចាស់ប៉ុណ្ណោះដែលបានរលាយបាត់ទៅ»។

ពិភពលោកគ្មានច្បាប់

លោកបានបន្ថែមថា អ្វីដែលគួរឲ្យបារម្ភនោះគឺ រហូតមកដល់ពេលនេះ នៅមិនទាន់មាននរណាម្នាក់អាចកំណត់បានច្បាស់លាស់នូវប្រព័ន្ធថ្មី ដែលនឹងមកជំនួសច្បាប់អន្តរជាតិដែលបានស្លាប់ទៅនោះនៅឡើយទេ។

administrator

Related Articles