ភូមិសាស្ដ្រខេត្តកណ្ដាល៖ កម្លាំងនគរបាលខេត្តកណ្ដាល បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ដែលធ្វើសកម្មភាពធាក់ប្លន់ប្រជាពលរដ្ឋនៅពេលយប់ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា ក្រុមជនសង្ស័យទាំង៣នាក់នេះ ធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់ចំនួន៣ករណី។
ករណីទី១៖ កើតហេតុនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៖៣០នាទី នៅផ្លូវជាតិលេខ២១ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង។
ករណីទី២៖ កើតហេតុថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង៥៖០០នាទី នៅជិតគណបក្សប្រជាជនកម្ពុជា ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ករណីទី៣៖ កើតហេតុនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៣៖៥៧នាទី នៅបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកស្លែង ស្រុកកណ្តាលស្ទឹង (ប្លន់ស្ដ្រីលក់បន្លែ)។ ករណីនេះបានចាប់ខ្លួនបានម្នាក់ដែលជាជនដៃដល់។
បច្ចុប្បន្ន កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ មុខសញ្ញាដែលនៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត។

ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល។
