ភ្នំពេញ៖ ស្ថិតិគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើងគួរឱ្យបារម្ភ នៅសប្ដាហ៍ទី១ ខែមីនា ឆ្នាំ២០២៦ ដែលមានអ្នកស្លាប់ចំនួន២១នាក់ និងរបួស៥៥នាក់ ក្នុងរយៈពេលតែ៧ថ្ងៃ។

របាយការណ៍ពីក្រសួងមហាផ្ទៃបង្ហាញថា ក្នុងអំឡុងពេលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន៤១ករណី បណ្ដាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។

របាយការណ៍លម្អិតបង្ហាញពីការកើនឡើងនៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាប្រចាំថ្ងៃ៖
• ថ្ងៃទី១មីនា៖ ៥ករណី (ស្លាប់១នាក់ របួស៧នាក់)
• ថ្ងៃទី២៖ ៦ករណី (ស្លាប់៣នាក់ របួស៤នាក់)
• ថ្ងៃទី៣៖ ៩ករណី (ស្លាប់៣នាក់ របួស១៤នាក់)
• ថ្ងៃទី៤៖ ៤ករណី (របួស៦នាក់)
• ថ្ងៃទី៥៖ ៦ករណី (ស្លាប់៥នាក់ របួស១៥នាក់)
• ថ្ងៃទី៦៖ ៦ករណី (ស្លាប់៥នាក់ របួស៥នាក់)
• ថ្ងៃទី៧៖ ៥ករណី (ស្លាប់៤នាក់ របួស៤នាក់)

ហេតុការណ៍ទាំងនេះកើតឡើងនៅតាមខេត្តផ្សេងៗ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។

គួរកត់សម្គាល់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន២០២ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៧០នាក់ និងរបួស៤១៧នាក់។ លេខស្ថិតិទាំងនេះបង្ហាញពីការកើនឡើងដ៏គួរឱ្យបារម្ភនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ដោយ៖ ជ្រោយពេជ្រ
