ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែមីនា នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ ត្រូវបានកំណត់របៀបវារៈសំខាន់ៗចំនួន០៦ចំណុច ដើម្បីពង្រឹងសេវាកម្មសាធារណៈ និងគុណភាពជីវិតប្រជាពលរដ្ឋក្នុងខណ្ឌ។

របៀបវារៈទាំង៦ចំណុចមាន៖
១. ពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
២. សម្អាតអនាម័យបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន
៣. បន្តការស្តារប្រឡាយទួលសំពៅ ប្រឡាយអូរអាគុជ និងប្រឡាយនានា

៤. ពង្រឹងវេនប្រចាំការដើម្បីទទួលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
៥. ណែនាំម្ចាស់ស្ថានីយ៍ឱ្យអនុវត្តតាមសេចក្តីណែនាំក្រសួងពាណិជ្ជកម្មក្នុងការលក់ប្រេង
៦. ថែរក្សាសន្តិសុខសុវត្ថិភាព និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងសកម្មអំពីវិធានការពង្រឹងសមត្ថភាពរដ្ឋបាលក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ និងការកែលម្អបរិស្ថានរស់នៅក្នុងខណ្ឌសែនសុខ។

លោក ចេង មុនីរ៉ា បានជំរុញឱ្យសមាជិកគណៈបញ្ជាការឯកភាពទាំងអស់ធ្វើការយ៉ាងខ្នះខ្នែង ដើម្បីធានាថា សេវាសាធារណៈត្រូវបានផ្តល់ជូនប្រជាពលរដ្ឋដោយមានគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត។

ដោយ÷ចន្ទ លីហ្សា
