
សង្គ្រាមរវាងអ៊ីស្រាអែល-អ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកចូលរួមគាំទ្រ បានធ្វើឱ្យមានជនរងគ្រោះស៊ីវិលយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលត្រឹម៩ថ្ងៃ។ តួលេខជនស្លាប់បានឡើងដល់១២០០នាក់ និងរបួសជិត១២ពាន់នាក់។
យោងតាមអនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ Ali Jafarian បានបញ្ជាក់ថា នៅថ្ងៃទី៨មីនា មានមនុស្ស១២៥៥នាក់បានស្លាប់ក្នុងសង្គ្រាម។ ជនរងគ្រោះមានអាយុចាប់ពី៨ខែរហូតដល់៨៨ឆ្នាំ រួមមានស្ត្រី២០០នាក់។

បុគ្គលិកសុខាភិបាល៥៥នាក់បានរងរបួស និង១១នាក់ស្លាប់ ដែលក្នុងនោះមានគ្រូពេទ្យ៤នាក់ គិលានុបដ្ឋាយិកា២នាក់ និងបុគ្គលិកសង្គ្រោះបន្ទាន់៣នាក់។
សោកនាដកម្មដ៏រន្ធត់បំផុតគឺការទម្លាក់គ្រាប់បែកលើសាលាបឋមសិក្សាកុមារីនៅទីក្រុង Minab ដែលធ្វើឱ្យមនុស្ស១៧៥នាក់បាត់បង់ជីវិត។
កងទ័ពអ៊ីរ៉ង់ក៏បានអះអាងថា មនុស្ស១០៤នាក់បានស្លាប់ និង៣២នាក់របួស ក្នុងការវាយប្រហារដោយអាមេរិកលើនាវាចម្បាំងអ៊ីរ៉ង់នៅជិតស្រីលង្កា។
សង្គ្រាមនេះកំពុងបង្កវិបត្តិសកល ជាពិសេសការឡើងថ្លៃប្រេង និងគំរាមកំហែងសន្តិសុខពិភពលោក។
