ស្ត្រីច្រើនជាងបុរសចូលរួម Women Run 10K លើកទី៥ នៅរាជធានីភ្នំពេញ

ស្ត្រីច្រើនជាងបុរសចូលរួម Women Run 10K លើកទី៥ នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ – ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ (Women Run 10K) លើកទី៥ ដែលធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរត់លើវិថីសន្តិភាព» បានទាក់ទាញអ្នកចូលរួមជាង ៤,០០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។

Women Run 10K 2026

លោក សែម ផល្លា នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍កីឡាម៉ារ៉ាតុង បានបញ្ជាក់ថា ចំនួនអ្នកចូលរួមកើនឡើងលើសឆ្នាំមុនប្រមាណ ២០ភាគរយ ដោយសារការគាំទ្រពីមន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុន។ ចំណោមអ្នកចូលរួមទាំងអស់ ស្ត្រីមានប្រហែល ៦០ភាគរយ ដែលបង្ហាញពីការចូលរួមខ្លាំងក្លារបស់ស្ត្រីកម្ពុជា។

ស្ត្រីរត់ប្រណាំង

លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រីនិងកីឡា បានអះអាងថា៖ «ស្ត្រីសម័យបច្ចុប្បន្នមានតួនាទី និងសកម្មភាពមិនចាញ់បុរសទេ។ អ្វីគ្រប់យ៉ាងដែលបុរសធ្វើបាន ស្ត្រីក៏អាចធ្វើបានដែរ។»

ការប្រកួត Women Run 10K

លោក សែម ផល្លា បានដាក់ការរំពឹងថា ឆ្នាំក្រោយអាចនឹងមានអ្នកចូលរួមរហូតដល់ ៥,០០០នាក់ ហើយកំពុងមានគម្រោងសម្រួលដល់ការចុះឈ្មោះឱ្យមានរយៈពេលវែងជាងមុន។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅមុខវត្តបទុមវតី ដើម្បីអបអរទិវាអន្តរជាតិនារី។

administrator

Related Articles