ត្រាំប្រកាសលើកលែងទណ្ឌកម្មប្រេង ដើម្បីបន្ធូរតម្លៃពិភពលោក

ត្រាំប្រកាសលើកលែងទណ្ឌកម្មប្រេង ដើម្បីបន្ធូរតម្លៃពិភពលោក

សហរដ្ឋអាមេរិកនឹងលើកលែងទណ្ឌកម្មទាក់ទងនឹងប្រេងមួយចំនួន ដើម្បីធានាការផ្គត់ផ្គង់ និងទប់ស្កាត់តម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី៩ មីនា។

ទីផ្សារប្រេងពិភពលោក

ការសម្រេចចិត្តនេះមកក្រោយពីទីផ្សារប្រេងសកលបានជួបការរំខានធ្ងន់ធ្ងរដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យការដឹកជញ្ជូនតាមច្រកហ័រមូហ្ស ដែលជាផ្លូវសម្រាប់លំហូរប្រេង២០%នៃតម្រូវការប្រចាំថ្ងៃរបស់ពិភពលោក ត្រូវជាប់គាំង។

ក្នុងសន្និសីទព័ត៌មាននៅក្លឹបវាយកូនហ្គោល Doral លោកត្រាំបាននិយាយថា៖ «យើងមានទណ្ឌកម្មលើប្រទេសមួយចំនួន។ យើងនឹងដកទណ្ឌកម្មទាំងនោះចេញ រហូតដល់ច្រកសមុទ្រហ័រមូហ្សបើកដំណើរការឡើងវិញ»។

ប្រធានាធិបតីត្រាំ

ទោះបីជាលោកមិនបានបញ្ជាក់ឱ្យច្បាស់អំពីប្រទេសដែលនឹងទទួលការលើកលែងទណ្ឌកម្មក៏ដោយ ក៏សហរដ្ឋអាមេរិកបានផ្តល់ការលើកលែងបណ្តោះអាសន្នរយៈពេល៣០ថ្ងៃឱ្យឥណ្ឌាកាលពីសប្តាហ៍មុន ដើម្បីអនុញ្ញាតឱ្យនាំចូលប្រេងរុស្ស៊ី។

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះមកត្រឹមជាង៨០ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃអង្គារទី១០មីនា ដោយបង្ហាញពីការស្រាកស្រាន្តនៃភាពតានតឹងជម្លោះ។ ទោះយ៉ាងណាក៏ដោយ តម្លៃនេះនៅតែខ្ពស់ជាងកម្រិត៦០ដុល្លារមុនពេលសង្រ្គាមផ្ទុះឡើងនាថ្ងៃទី២៨កុម្ភៈ។

តម្លៃប្រេងពិភពលោក

administrator

Related Articles