អាមេរិកប្តូរយុទ្ធសាស្ត្របញ្ចប់សង្គ្រាមអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង់ជ្រើសរើសមេដឹកនាំថ្មី

អាមេរិកប្តូរយុទ្ធសាស្ត្របញ្ចប់សង្គ្រាមអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង់ជ្រើសរើសមេដឹកនាំថ្មី

សង្គ្រាមអ៊ីរ៉ង់

ភ្នែកពិភពលោកសម្លឹងមករកព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនៅអ៊ីរ៉ង់ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីលទ្ធភាពបញ្ចប់ប្រតិបត្តិការយោធានៅអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ។ ការប្រកាសនេះមកបន្ទាប់ពីអ៊ីរ៉ង់ជ្រើសរើសលោក ម៉ូជតាបា ខាមេនី កូនប្រុសទី២របស់លោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូលថ្មី។

វិបត្តិអ៊ីរ៉ង់

លោក Ayatollah Ali Khamenei ដែលកាន់អំណាចអស់រយៈពេល៣៦ឆ្នាំ បានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី១មីនា២០២៦។ ការវាយប្រហារនេះមកពីការចោទប្រកាន់ថា អ៊ីរ៉ង់មានកម្មវិធីនុយក្លេអ៊ែរ និងការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ។

លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋផ្លរីដាថា៖ «វានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើវាចាប់ផ្តើមឡើងវិញ ពួកគេនឹងរងការវាយប្រហារកាន់តែខ្លាំង»។

សង្គ្រាមមជ្ឈិមបូព៌ា

ការប្រកាសរបស់លោក ត្រាំ បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈធ្លាក់ចុះមកជិតតម្លៃដើមវិញ បន្ទាប់ពីបានកើនឡើងជាង២៥%ក្នុងរយៈពេលមួយសប្តាហ៍។ ក្នុងអំឡុងពេលសង្គ្រាម អ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូស ដែលជាច្រកសំខាន់សម្រាប់ដឹកប្រេងចេញពីតំបន់មជ្ឈិមបូព៌ា។

យោងតាម AFP ក្រោមការដឹកនាំរបស់មេដឹកនាំថ្មី អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើប្រទេសជិតខាង និងបង្ហាញសញ្ញាថា ច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូសទំនងជានៅតែបិទ។

administrator

Related Articles