នគរបាលតាលោសែនជ័យបង្រ្កាបជនសង្ស័យជួញដូរថ្នាំញៀនជាង៤៩ក្រាម

នគរបាលតាលោសែនជ័យបង្រ្កាបជនសង្ស័យជួញដូរថ្នាំញៀនជាង៤៩ក្រាម

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកតាលោសែនជ័យបានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៨:៥០នាទី នៅលើផ្លូវគ្រួសក្រហម ភូមិព្រៃកន្ទួត ឃុំតាលោ។

វត្ថុតាងថ្នាំញៀន

លោកវរសេនីយ៍ឯក អ៑ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ទេស លីដា អាយុ៣៥ឆ្នាំ ដោយដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ទម្ងន់សុទ្ធ៤៩.៦០ក្រាម កាបូប ទូរសព្ទ ជញ្ជីង និងថង់សម្រាប់រំលែកថ្នាំញៀន។

វត្ថុតាងពីការចាប់ខ្លួន

ជនសង្ស័យបានសារភាពថា ខ្លួនប្រើប្រាស់ថ្នាំញៀនម៉ាទឹកកករយៈពេល៥ឆ្នាំ និងជួញដូរបន្តទៅអ្នកប្រើប្រាស់ដទៃទៀត។ គាត់បានទិញថ្នាំញៀនពីអ្នកលក់មិនស្គាល់ឈ្មោះចំនួន២លើក តម្លៃសរុប៦០០,០០០រៀល។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងទៅអធិការដ្ឋានដើម្បីសួរនាំ ហើយបានស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញាដើម្បីឃាត់ខ្លួនជាបណ្តោះអាសន្ន និងកសាងសំណុំរឿងតាមនីតិវិធី។

administrator

Related Articles