ជនសង្ស័យវាយប្រពន្ធត្រូវឃាត់ខ្លួនក្រោយវីដេអូហិង្សាផ្សព្វផ្សាយលើបណ្ដាញសង្គមនៅរតនគិរី

ជនសង្ស័យវាយប្រពន្ធត្រូវឃាត់ខ្លួនក្រោយវីដេអូហិង្សាផ្សព្វផ្សាយលើបណ្ដាញសង្គមនៅរតនគិរី

រតនគិរី៖ កម្លាំងនគរបាលស្រុកកូនមុំបានឃាត់ខ្លួនបុរសម្នាក់ដែលជាប់ចោទក្នុងករណីប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួន បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូហិង្សាលើបណ្ដាញសង្គម។

ការឃាត់ខ្លួនជនសង្ស័យនៅរតនគិរី

ការចាត់វិធានការនេះធ្វើឡើងដោយអនុវត្តតាមការដឹកនាំរបស់អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី។ ក្រុមការងារប្រតិកម្មរហ័សបានចាប់ផ្ដើមស្រាវជ្រាវកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីឃើញវីដេអូហិង្សាដែលកើតឡើងនៅថ្ងៃមុន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦:៣០ព្រឹក ថ្ងៃទី៧ មីនា ២០២៦ នៅការដ្ឋានទី៤ ឡូត៍៦៥ ភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ។ ជនសង្ស័យឈ្មោះ ហ៊ុន សារិន អាយុ៥៨ឆ្នាំ ជាកសិករ បានវាយដំប្រពន្ធឈ្មោះ អាន ស្រីនី អាយុ២៣ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ហើយកំពុងត្រៀមកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់។

administrator

Related Articles