តួកគីព្រមានអ៊ីរ៉ង់យ៉ាងខ្លាំង បន្ទាប់ពីមីស៊ីលបាលីស្ទិកទី២ផ្លោងចូលដែនអាកាស

តួកគីព្រមានអ៊ីរ៉ង់យ៉ាងខ្លាំង បន្ទាប់ពីមីស៊ីលបាលីស្ទិកទី២ផ្លោងចូលដែនអាកាស

អង្គការណាតូ (NATO) បានបញ្ជាក់ថា បានបាញ់ទម្លាក់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ «បាលីស្ទិក» ទីពីរ ដែលផ្លោងចេញពីអ៊ីរ៉ង់ចូលក្នុងដែនអាកាសតួកគីម្តងទៀត កាលពីថ្ងៃចន្ទទី៩ខែមីនា។ អាជ្ញាធរតួកគីបានព្រមានយ៉ាងខ្លាំងទៅកាន់ទីក្រុងតេហេរ៉ង់ថា៖ «កុំធ្វើឱ្យមានការញុះញង់ណាមួយឱ្យសោះ»។

អង្គការណាតូបាញ់ទម្លាក់មីស៊ីល

យោងតាម AFP នេះគឺជាឧប្បត្តិហេតុលើកទីពីរមកលើដែនអាកាសប្រទេសតួកគី ដែលជាសមាជិកអង្គការណាតូ ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ សម្ព័ន្ធមិត្តរបស់ប្រទេសនេះបានសង្កត់ធ្ងន់ថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់ពីការគំរាមកំហែងណាមួយពីសត្រូវ។

ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញពីភាគអាគ្នេយ៍នៃប្រទេសតួកគី ជាកន្លែងដែលកងទ័ពអាមេរិកឈរជើងនៅមូលដ្ឋានជាច្រើន។

ប្រធានាធិបតីតួកគី

ចាប់តាំងពីការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមមក អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារនៅទូទាំងមជ្ឈិមបូព៌ា ក្នុងគោលបំណងវាយប្រហារទ្រព្យសម្បត្តិយោធារបស់អាមេរិក។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan មានប្រសាសន៍ថា៖ «បន្ទាប់ពីឧប្បត្តិហេតុមីស៊ីលពីរលើក ប្រទេសនេះនឹងចាត់វិធានការចាំបាច់ ដើម្បីការពារប្រទេសជាតិរបស់យើង»។

លោកលើកឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «ទោះបីជាមានការព្រមានរបស់យើងជាបន្តបន្ទាប់ក៏ដោយ ក៏ជំហានខុសឆ្គង និងការញុះញង់យ៉ាងខ្លាំងនៅតែបន្តអនុវត្ត ដែលនឹងធ្វើឱ្យប៉ះពាល់ដល់មិត្តភាពរបស់ប្រទេសតួកគី។ ចំណែកការប្រព្រឹត្តអំពើខុសឆ្គង និងរឹងរូសដដែលៗ គួរតែត្រូវបានជៀសវាង»។

អង្គការណាតូ

ចំណែកប្រភពពីក្រសួងការបរទេសនិយាយថា ប្រទេសតួកគីបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជុំវិញហេតុការណ៍នេះមកពិភាក្សាផងដែរ។

ប្រទេសអ៊ីរ៉ង់ធ្លាប់ចួបហេតុការណ៍នេះម្តងរួមមកហើយ កាលពីថ្ងៃទី០៤ ខែមីនា បន្ទាប់ពីកងកម្លាំងណាតូបានស្ទាក់ចាប់មីស៊ីលផ្លោងមួយគ្រាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ឆ្ពោះមកកាន់ប្រទេសតួកគី៕

administrator

Related Articles