សម្តេចឃួន សុដារី ជួបអគ្គលេខាធិការរដ្ឋសភាហុងគ្រី ពង្រឹងសហប្រតិបត្តិការទ្វេភាគី

សម្តេចឃួន សុដារី ជួបអគ្គលេខាធិការរដ្ឋសភាហុងគ្រី ពង្រឹងសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ – សម្តេចឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ជីយ៉ចជី ស៊ូច អគ្គលេខាធិការរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំរវាងសម្តេចឃួន សុដារី និងលោកជីយ៉ចជី ស៊ូច

ក្នុងឱកាសនេះ សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហុងគ្រី និងលើកឡើងពីសក្តានុពលក្នុងការពង្រឹងសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្ម។

ការពិភាក្សាការងាររវាងប្រទេសទាំងពីរ

សម្តេចបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ដែលជាជំហានថ្មីក្នុងការអនុវត្តអនុស្សរណៈការយោគយល់គ្នា (MoU) ឆ្នាំ២០២៥ ដែលនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ។

កិច្ចសន្និសីទរវាងអភិបាលសភាទាំងពីរ

សម្តេចបានស្នើឱ្យហុងគ្រីជួយគាំទ្រកម្មវិធី Software និងជំនាញឯកទេស ដើម្បីលើកកម្ពស់ស្ថាប័នរដ្ឋសភាកម្ពុជាទៅជាសភាឌីជីថល និងស្នើបន្ថែមអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅហុងគ្រី។

កិច្ចពិភាក្សាសហប្រតិបត្តិការ

ឯកឧត្តមជីយ៉ចជី ស៊ូច បានគោរពថ្លែងអំណរគុណ និងកោតសរសើរចំពោះការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងគាំទ្រប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា។

ការជួបជុំរវាងអភិបាលសភាទាំងពីរ

ទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រី បានឈានដល់ខួបទី៧០ឆ្នាំ ដែលបង្ហាញពីចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

កិច្ចសន្និសីទសភាទ្វេភាគី

សម្តេចបានលើកឡើងថា ក្នុងបរិបទស្មុគស្មាញនៃពិភពលោក “យើងត្រូវនាំគ្នាបញ្ចប់សង្រ្គាម បើមិនដូច្នេះសង្រ្គាមនឹងបញ្ចប់យើងទាំងអស់គ្នា”។

កិច្ចប្រជុំសរុប

ដំណើរទស្សនកិច្ចនេះកើតចេញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជាទៅហុងគ្រីកាលពីខែតុលា ឆ្នាំ២០២៥ ដែលក្នុងនោះបានចុះអនុស្សរណៈការយោគយល់គ្នារវាងរដ្ឋសភាទាំងពីរ។

ដោយ : សិលា

administrator

Related Articles