តម្លៃប្រេងធ្លាក់ខ្លាំងជាង១០% ក្រោយសញ្ញាស្រាកស្រាន្តជម្លោះមជ្ឈិមបូព៌ា

តម្លៃប្រេងធ្លាក់ខ្លាំងជាង១០% ក្រោយសញ្ញាស្រាកស្រាន្តជម្លោះមជ្ឈិមបូព៌ា

តម្លៃប្រេងអន្តរជាតិ

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងជាង១០% នៅទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារ (១០ មីនា) នេះ ដោយសារសញ្ញាស្រាកស្រាន្តនៃភាពតានតឹងជម្លោះរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ការធ្លាក់ចុះនេះបានបន្ធូរបន្ថយកង្វល់ពាក់ព័ន្ធនឹងការរំខានផ្នែកផ្គត់ផ្គង់ប្រេង។

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១០,១៣ ដុល្លារ ឬ ១០,២៤% មកត្រឹម ៨៨,៨៣ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិកបានធ្លាក់ចុះ ៩,៥៦ ដុល្លារ ឬ ១០,០៩% មកត្រឹម ៨៥,២១ ដុល្លារ/បារ៉ែល។

ទីផ្សារប្រេងអន្តរជាតិ

ទោះជាយ៉ាងណាក៏ដោយ តម្លៃនេះនៅតែខ្ពស់ជាងកម្រិតមុនសង្គ្រាម ដែលជួញដូរជាង ៦០ ដុល្លារ/បារ៉ែល មុនពេលការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកលើអ៊ីរ៉ង់នាថ្ងៃទី២៨ កុម្ភៈ។

ការថយចុះនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន សន្ទនាទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដោយចែករំលែកសំណើដោះស្រាយសង្គ្រាមអ៊ីរ៉ង់ឱ្យបានឆាប់រហ័ស។

ការចរចារជម្លោះ

លោកត្រាំបានប្រាប់ CBS News ថា សង្គ្រាមប្រឆាំងអ៊ីរ៉ង់ «បានបញ្ចប់ទាំងស្រុងហើយ» ហើយប្រតិបត្តិការរបស់អាមេរិកដំណើរការទៅបានរហ័សជាងការប៉ាន់ស្មានទុកមុន។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានឆ្លើយតបថា ពួកគេនឹង«កំណត់ពីការបញ្ចប់សង្គ្រាម» ប៉ុន្តែអ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យនាំចេញប្រេងចេញពីតំបន់នេះទេ ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត។

ទីផ្សារពិភពលោក

អ្នកជំនាញទីផ្សារនៅតែមើលឃើញពីភាពមិនប្រាកដប្រជានៃជម្លោះ ហើយលទ្ធភាពនៃការប្រែប្រួលចុះឡើងនៃតម្លៃប្រេងនៅតែខ្ពស់។

administrator

Related Articles