អ៊ីរ៉ង់ចោទអាមេរិកព្យាយាមពុះប្រទេស ដើម្បីរឹបអូសធនធានប្រេងដ៏សម្បូរ

អ៊ីរ៉ង់ចោទអាមេរិកព្យាយាមពុះប្រទេស ដើម្បីរឹបអូសធនធានប្រេងដ៏សម្បូរ

អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបំបែកសាធារណរដ្ឋអ៊ីស្លាម និងឈានជើងចូលមកគ្រប់គ្រងធនធានប្រេងរបស់ទីក្រុងតេហរ៉ង់ នៅពេលមានជម្លោះដែលកំពុងបន្តនៅអាស៊ីខាងលិច។

អ៊ីរ៉ង់ចោទអាមេរិក

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេហេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចោទសហរដ្ឋអាមេរិកថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនមានគោលបំណងទទួលបានការគ្រប់គ្រងដោយខុសច្បាប់លើទុនបំរុងថាមពលដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ីរ៉ង់។

លោក Baghaei បានអះអាងថា៖ «ពួកគេមានគោលបំណងពុះចែកប្រទេសរបស់យើង ដើម្បីកាន់កាប់ទ្រព្យសម្បត្តិប្រេងដោយខុសច្បាប់។ ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីផ្តល់ «យុត្តិកម្ម» សម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេ»។

ជម្លោះអាមេរិក-អ៊ីរ៉ង់

ការអះអាងរបស់លោក Esmaeil កំពុងសំដៅទៅលើការប្រកាសថ្មីៗរបស់អ្នកនយោបាយអាមេរិកមួយចំនួនថា ការទទួលបានប្រេងអ៊ីរ៉ង់អាចជួយវ៉ាស៊ីនតោនឲ្យគ្រប់គ្រងធនធានប្រេងភាគច្រើនរបស់ពិភពលោក។

នៅក្នុងនោះ សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ Lindsey Graham ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីត្រាំ បានលើកថា ប្រសិនបើ «របបអ៊ីរ៉ង់ដួលរលំ យើងនឹងមានមជ្ឈិមបូព៌ាថ្មី ហើយយើងនឹងរកលុយបានច្រើនជាងនេះ»។

administrator

Related Articles