ឱកាសពិតេជន! ខេត្តតំបន់ឆ្នេរសមុទ្រ៤មានការងារជាង៥ពាន់កន្លែងរង់ចាំអតីតពលករត្រឡប់ពីថៃ

ឱកាសពិតេជន! ខេត្តតំបន់ឆ្នេរសមុទ្រ៤មានការងារជាង៥ពាន់កន្លែងរង់ចាំអតីតពលករត្រឡប់ពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសឱកាសការងារជាង៥ពាន់កន្លែងនៅតំបន់ឆ្នេរសមុទ្រ៤ខេត្ត ដែលកំពុងរង់ចាំអតីតពលករត្រឡប់ពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។

ការងារតំបន់ឆ្នេរសមុទ្រ

តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ខេត្តស្ថិតនៅតំបន់ឆ្នេរសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានឱកាសការងារសរុបចំនួន ៥,៥១៩ កន្លែង។ ឱកាសការងារទាំងនេះស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

អតីតពលករត្រឡប់ពីថៃ

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ការងារវិស័យឧស្សាហកម្ម

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។

សេវាកម្មការងារ

ក្រសួងការងារបានអំពាវនាវឱ្យបងប្អូនអតីតពលករត្រឡប់ពីថៃ និងអ្នកស្វែងរកការងារទាំងអស់ ទាក់ទងជាមួយក្រសួងតាមរយៈខិតបណ្ណការងារ ឬតាមរយៈលេខទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីឱកាសការងារទាំងអស់នេះ។

ការងារតំបន់ឆ្នេរ

ឱកាសការងារថ្មី

administrator

Related Articles