រដ្ឋមន្រ្តីចិនបើកច្រកពិសេស បង្ហាញសមិទ្ធផលវិវឌ្ឍន៍ផ្នែកដឹកជញ្ជូន កសិកម្ម និងកីឡា

រដ្ឋមន្រ្តីចិនបើកច្រកពិសេស បង្ហាញសមិទ្ធផលវិវឌ្ឍន៍ផ្នែកដឹកជញ្ជូន កសិកម្ម និងកីឡា

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមីនា កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកសកម្មភាព “ច្រកពិសេសសម្រាប់រដ្ឋមន្រ្តី” ជាលើកទីពីរ ដោយមានអ្នកទទួលខុសត្រូវ៣រូបពីក្រសួងផ្សេងៗចូលរួមផ្តល់បទសម្ភាសន៍ឆ្លើយតបនឹងបញ្ហាក្តៅដែលសង្គមយកចិត្តទុកដាក់។

កិច្ចប្រជុំមហាសន្និបាតសភាចិន

លោក Liu Wei រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនចិន បានលើកឡើងថា ប្រព័ន្ធចរាចរណ៍និងដឹកជញ្ជូនចម្រុះរបស់ប្រទេសចិនបានទទួលការវិវឌ្ឍយ៉ាងរឹងមាំ។ បរិមាណអាជីវកម្មដឹកជញ្ជូនរហ័សប្រហែល២០០ពាន់លានគ្រឿង ស្ថិតនៅចំណាត់ថ្នាក់ទី១លើពិភពលោកជាប់ៗគ្នារយៈពេល១២ឆ្នាំ។

ការអភិវឌ្ឍន៍កសិកម្មចិន

លោក Han Jun រដ្ឋមន្រ្តីក្រសួងកសិកម្មនិងជនបទ បានរាយការណ៍ថា សមត្ថភាពផ្គត់ផ្គង់ផលិតផលកសិកម្មសំខាន់ៗត្រូវបានលើកកម្ពស់ជាលំដាប់។ ទិន្នផលស្បៀងរក្សានៅ០,៧ទ្រីលានគីឡូក្រាមជាប់២ឆ្នាំ និងបរិមាណជាមធ្យមក្នុងមនុស្សម្នាក់លើសពី៥០០គីឡូក្រាម ខ្ពស់ជាងកម្រិតមធ្យមសកល។ អត្រាគ្របដណ្តប់ពូជដំណាំល្អលើសពី៩៦%។

លោក Gao Zhidan នាយករដ្ឋបាលជាតិកីឡាចិន បានលើកឡើងពីសមិទ្ធផលថ្មីៗក្នុងការកសាងប្រទេសខ្លាំងក្លាផ្នែកកីឡា។ ទីតាំងនិងបរិក្ខារហាត់ប្រាណសម្រាប់ប្រជាជនកើនឡើងជាបន្តបន្ទាប់ ហើយព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង និងកីឡាអាស៊ីក្រុង Hangzhou បានសម្រេចលទ្ធផលល្អក្នុងប្រវត្តិសាស្ត្រ។

ប្រភព៖ (CCFR)

administrator

Related Articles