សន្ទុះជឺជីតស៊ូកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ អត្តពលិកចូលរួមជាតិឆ្នាំ២០២៥ កើនដល់២៣០នាក់

សន្ទុះជឺជីតស៊ូកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ អត្តពលិកចូលរួមជាតិឆ្នាំ២០២៥ កើនដល់២៣០នាក់

រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាមានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងគំហុកនៃកីឡាប្រភេទនេះនៅក្នុងប្រទេសកម្ពុជា ដោយមើលឃើញសន្ទុះការចូលរួមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

Jiu-Jitsu Competition

លោក ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា កីឡាជឺជីតស៊ូកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនកាន់តែខ្លាំង ដែលជាហេតុធ្វើឱ្យវិស័យកីឡាប្រយុទ្ធមួយនេះមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់។

Jiu-Jitsu Athletes

យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា៖

• ឆ្នាំ២០២២ (លើកទី១)៖ អត្តពលិក៦៥នាក់ ក្លិប៧
• ឆ្នាំ២០២៣ (លើកទី២)៖ អត្តពលិក១២១នាក់ ក្លិប១៤
• ឆ្នាំ២០២៤ (លើកទី៣)៖ អត្តពលិក១២៣នាក់ ក្លិប១២
• ឆ្នាំ២០២៥ (លើកទី៤)៖ អត្តពលិក២៣០នាក់ ក្លិប១៨

Jiu-Jitsu Action

លោក សំអុន បូរមី អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានលើកឡើងថា៖ “ការប្រកួតជើងឯកថ្នាក់ជាតិលើកទី៤ឆ្នាំ២០២៥នេះមានសន្ទុះនៃការគាំទ្រច្រើនពីបណ្ដាកីឡាករ កីឡាការិនី និងក្លិបផ្សេងៗនៅកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកចូលរួមមានការកើនឡើងជាបន្តបន្ទាប់។”

Jiu-Jitsu Training

លោកបន្ថែមទៀតថា ការប្រកួតថ្នាក់ជាតិនៅឆ្នាំក្រោយអាចនឹងរៀបចំនៅឯខេត្តសៀមរាបវិញម្ដង ដើម្បីចូលរួមផ្សព្វផ្សាយពីខេត្តតំបន់ទេសចរណ៍នៅទីនោះផង និងជាការផ្លាស់ប្ដូរបរិយាកាសថ្មី។

Jiu-Jitsu Championship

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិលើកទី៤ឆ្នាំ២០២៥របស់ខ្លួនហើយកាលពីថ្ងៃទី៨ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

administrator

Related Articles