អ៊ីស្រាអែលប្រើផូស្វ័រពណ៌សលើលីបង់ យុទ្ធសាស្ត្រដូចថៃប្រើលើកម្ពុជា

អ៊ីស្រាអែលប្រើផូស្វ័រពណ៌សលើលីបង់ យុទ្ធសាស្ត្រដូចថៃប្រើលើកម្ពុជា

អង្គការសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីថ្លែងការណ៍ដ៏ធ្ងន់ធ្ងរបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់សារធាតុគីមីហាមឃាត់ «ផូស្វ័រពណ៌ស» ដោយកងទ័ពអ៊ីស្រាអែលលើតំបន់លំនៅដ្ឋាននៅប្រទេសលីបង់។

ផូស្វ័រពណ៌ស

យុទ្ធសាស្ត្រឧក្រិដ្ឋកម្មសង្គ្រាមនេះគឺដូចគ្នាទៅនឹងប្រទេសថៃដែលបានប្រើសារធាតុគីមីដូចគ្នានេះលើកម្ពុជាក្នុងការឈ្លានពានដោយមិនខ្លាចច្បាប់អន្តរជាតិកាលពីឆ្នាំ២០២៥។ នៅលីបង់ មានរបាយការណ៍ថាអ៊ីស្រាអែលបានស្រោចផូស្វ័រពណ៌សនៅតំបន់ Yohmor ភាគខាងត្បូងប្រទេស កាលពីសប្តាហ៍មុន។

លោក Ramzi Kaiss អ្នកស្រាវជ្រាវអំពីប្រទេសលីបង់នៅ HRW បានថ្លែងថា៖ «ការប្រើប្រាស់ផូស្វ័រពណ៌សដោយខុសច្បាប់របស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់លំនៅឋាន គឺជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុត ហើយវានឹងបង្កជាផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។»

ផលប៉ះពាល់ផូស្វ័រពណ៌ស

ប្រទេសថៃខ្លួនឯងបានទទួលស្គាល់ថាខ្លួនពិតជាប្រើប្រាស់សារធាតុគីមីនេះបាញ់ស្រោចលើកងទ័ពកម្ពុជា។ ការទទួលស្គាល់នេះចេញពីមាត់អ្នកនាំពាក្យកងទ័ពជើងគោកថៃលោកវិនថៃ ស៊ូវ៉ារី ដែលនិយាយថាកងទ័ពថៃបានប្រើសារធាតុគីមីនេះក្នុងការប្រយុទ្ធចន្លោះថ្ងៃទី២៤-២៨ខែកក្កដា។

យោងតាមអង្គការសុខភាពពិភពលោក ផូស្វ័រពណ៌សគឺជាសារធាតុគីមីមានគ្រោះថ្នាក់ខ្លាំងដែលតែងតែប្រើក្នុងយោធា។ វាមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងក្នុងរយៈពេលភ្លាមៗ និងរយៈពេលវែង រួមមានការរលាកគីមីធ្ងន់ធ្ងរ បំផ្លាញសួត ខូចខាតថ្លើម តម្រងនោម និងបេះដូង ព្រមទាំងបំពុលបរិស្ថានយូរអង្វែង។

administrator

Related Articles