ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នឹងបង្ហាញវិធានការរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នឹងបង្ហាញវិធានការរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នឹងបង្ហាញកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ទិវាជាតិលើកទី៤ គ្រោងនឹងរៀបចំឡើងពីថ្ងៃទី២៦ ដល់២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមមូលបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»។

ព្រឹត្តិការណ៍នេះនឹងរួមមានកម្មវិធីជាច្រើនដូចជា ពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពីបច្ចេកវិទ្យា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម។

ពន្លារដ្ឋាភិបាល (Government Pavilion) ក៏នឹងបង្ហាញកំណែទម្រង់ដែលបាន និងកំពុងអនុវត្ត ព្រមទាំងដំណោះស្រាយឌីជីថលក្រោមគំនិតផ្តួចផ្តើម “Go-Digital” របស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំទិវាជាតិនេះ បានលើកឡើងថា៖ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ច ហើយវានឹងដើរតួនាទីកាន់តែសំខាន់នៅពេលអនាគត។»

administrator

Related Articles