បង់ក្លាដែសបិទសាកលវិទ្យាល័យទាំងអស់ ដោយសារវិបត្តិសាំងឡើងថ្លៃដ៏ធ្ងន់ធ្ងរ

បង់ក្លាដែសបិទសាកលវិទ្យាល័យទាំងអស់ ដោយសារវិបត្តិសាំងឡើងថ្លៃដ៏ធ្ងន់ធ្ងរ

ស្របពេលពិភពលោកកំពុងជួបបញ្ហាវិបត្តិថាមពលដោយសារសង្គ្រាមមជ្ឈិមបូព៌ា ប្រទេសបង់ក្លាដែសក៏កំពុងរងគ្រោះដោយកង្វះប្រេងសាំង ដែលធ្វើឲ្យរដ្ឋាភិបាលត្រូវប្រកាសបិទសាកលវិទ្យាល័យទាំងអស់ជាបណ្តោះអាសន្ន។

បង់ក្លាដែសជួបវិបត្តិថាមពល

តាមការផ្សាយរបស់ TRT World សាកលវិទ្យាល័យទាំងអស់នៅបង់ក្លាដែសនឹងត្រូវបិទចាប់ពីថ្ងៃទី៩ ខែមីនា ដោយមិនទាន់ដឹងថានឹងបើកឡើងវិញនៅពេលណាឡើយ។ មុននេះ សាលារដ្ឋនិងឯកជនជាច្រើនក៏បានបិទរួចទៅហើយ ដែលធ្វើឲ្យវិស័យអប់រំទូទាំងប្រទេសត្រូវជាប់គាំង។

អាជ្ញាធរបង់ក្លាដែសបញ្ជាក់ថា នេះជាវិធានការបន្ទាន់ដែលត្រូវអនុវត្តទាំងបង្ខំចិត្ត ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ដែលនាំឲ្យមានការខ្ជះខ្ជាយប្រេងឥន្ធនៈ។

តម្លៃសាំងកើនខ្ពស់នៅបង់ក្លាដែស

ទិន្នន័យបង្ហាញថា ថ្ងៃទី១០ ខែមីនា តម្លៃសាំងនៅបង់ក្លាដែសមួយលីត្រនៅចន្លោះ ១៦៥ ទៅ ១៧៥ តាកា ឬប្រហែល ៥,៥០០ ទៅ ៦,០០០ រៀល។

ស្របពេលគ្នានេះ ប្រទេសវៀតណាមក៏ជំរុញឲ្យក្រុមហ៊ុននានាអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយថ្លៃចំណាយដោយសារតម្លៃប្រេងសាំងកំពុងហក់ឡើងខ្ពស់។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានចេញសេចក្តីណែនាំឲ្យក្រុមហ៊ុនវាយតម្លៃនិងអនុគ្រោះដល់បុគ្គលិកដែលអាចធ្វើការពីផ្ទះបាន ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋកុំស្តុកទុកប្រេងសាំងដោយគ្មានហេតុផល។

administrator

Related Articles