អូស្ត្រាលីបញ្ជូនយន្តហោះស៊ើបការណ៍ និងមីស៊ីលការពារទៅមជ្ឈិមបូព៌ា ប្រឆាំងនឹងការវាយប្រហារអ៊ីរ៉ង់

អូស្ត្រាលីបញ្ជូនយន្តហោះស៊ើបការណ៍ និងមីស៊ីលការពារទៅមជ្ឈិមបូព៌ា ប្រឆាំងនឹងការវាយប្រហារអ៊ីរ៉ង់

ភ្នំពេញ – រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសពីផែនការបញ្ជូនយន្តហោះស៊ើបការណ៍ចម្ងាយឆ្ងាយ និងមីស៊ីលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយការពារប្រទេសក្នុងឈូងសមុទ្រប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់។

យន្តហោះស៊ើបការណ៍អូស្ត្រាលី

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស (Anthony Albanese) បានប្រកាសក្នុងសន្និសីទសារព័ត៌មានថ្ងៃអង្គារថា៖ «ជម្លោះអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាបានចាប់ផ្តើមជាងមួយសប្តាហ៍មុន ហើយការវាយប្រហារសងសឹករបស់អ៊ីរ៉ង់នៅតែបន្តកើនឡើងក្នុងកម្រិតមួយដ៏ខ្លាំង និងស៊ីជម្រៅដែលយើងមិនធ្លាប់ឃើញពីមុនមក»។

លោកបន្តថា៖ «កងទ័ពអាកាសអូស្ត្រាលីនឹងបញ្ជូនយន្តហោះស៊ើបការណ៍ម៉ាក E7A Wedgetail ព្រមទាំងមនុស្សគាំទ្រទៅការពារ និងធានាសុវត្ថិភាពដែនអាកាសពីលើឈូងសមុទ្រក្នុងរយៈពេល៤សប្តាហ៍ខាងមុខ និងជួយតំបន់នោះការពារស្វ័យភាពរួមផងដែរ»។

កងទ័ពអាកាសអូស្ត្រាលី

លោកអាល់បានីសបានលើកឡើងថា ប្រទេសអូស្ត្រាលីក៏នឹងបញ្ជូនមីស៊ីលរយៈចម្ងាយមធ្យមកម្រិតខ្ពស់ទៅកាន់ប្រទេសអារ៉ាប់រួម បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអារ៉ាប់រួម លោក Mohammed bin Zayed Al Nahyan។

«មានជនជាតិអូស្ត្រាលី ១១៥,០០០នាក់ដែលរស់នៅក្នុងមជ្ឈិមបូព៌ា ក្នុងចំណោម ២៤,០០០នាក់នៅប្រទេសអារ៉ាប់រួម ជាកត្តាសំខាន់នៅពីក្រោយការដាក់ពង្រាយសម្ភារៈយោធានៅទីនោះ» លោកបញ្ជាក់។

លោកសង្កត់ធ្ងន់ថា៖ «ការដាក់ពង្រាយនេះ ក្នុងគោលបំណងការពារតែប៉ុណ្ណោះ។ រដ្ឋាភិបាលរបស់ខ្ញុំច្បាស់ណាស់ថាយើងមិនចាត់វិធានការវាយលុកលើអ៊ីរ៉ង់ទេ ហើយយើងច្បាស់ថាមិនដាក់ពង្រាយទាហានអូស្ត្រាលីលើដីប្រទេសអ៊ីរ៉ង់ទេ»។

ការពារតំបន់មជ្ឈិមបូព៌ា

យ៉ាងណាក៏ដោយ សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីត្រូវបានរិះគន់ភ្លាមៗដោយគណបក្សប្រឆាំង Greens ថា អូស្ត្រាលីប្រឈមនឹងការជាប់គាំងនៅក្នុងសង្រ្គាមជារៀងរហូត ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ព័ត៌មាននេះត្រូវបានចុះផ្សាយដោយ Al Jazeera នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

administrator

Related Articles