ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងករណីលួចម៉ូតូនៅខណ្ឌសែនសុខ ដោយដកហូតបានឧបករណ៍កាច់សោរម៉ូតូជាច្រើន។

ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅតំបន់ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ជនសង្ស័យឈ្មោះ ចំរើន សំណាង ហៅ អាធ្មេញ អាយុ២០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទលួចម៉ូតូដែលបានកើតឡើងនៅថ្ងៃទី៣ ខែមីនា នៅតំបន់ភូមិស្លែងរលើង សង្កាត់អូរបែកក្អម។

សម្ភារៈដែលដកហូតបានរួមមាន ដែកសំប៉ែតមុខស្រួចចំនួន១ដើម និងសោរលេខ៨ ចំនួន១ដើម ដែលជាឧបករណ៍សម្រាប់កាច់សោរម៉ូតូ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ការប្រតិបត្តិការនេះត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ត្រីនគរបាលជាន់ខ្ពស់ផ្សេងៗទៀត។
