ឥណ្ឌូណេស៊ីចុះកិច្ចសន្យាទិញមីស៊ីល BrahMos ពីឥណ្ឌា ក្នុងយុទ្ធសាស្ត្រពង្រឹងកម្លាំងការពារជាតិ

ឥណ្ឌូណេស៊ីចុះកិច្ចសន្យាទិញមីស៊ីល BrahMos ពីឥណ្ឌា ក្នុងយុទ្ធសាស្ត្រពង្រឹងកម្លាំងការពារជាតិ

រាជធានីហ្សាការតា – ប្រទេសឥណ្ឌូណេស៊ីបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយឥណ្ឌា ដើម្បីទិញប្រព័ន្ធមីស៊ីល BrahMos ដែលមានល្បឿនលើសសំឡេង នេះបើយោងតាមការបញ្ជាក់ផ្លូវការពីក្រសួងការពារជាតិ។

មីស៊ីល BrahMos

លោក Rico Ricardo Sirait អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ីបានបញ្ជាក់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើទំនើបកម្មអាវុធយុទ្ធភណ្ឌរបស់ប្រទេស។

ទោះបីជាតម្លៃពិតប្រាកដមិនទាន់ត្រូវបានបង្ហាញក៏ដោយ ក៏ក្រុមហ៊ុន BrahMos ដែលជាសហគ្រាសរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី បានបង្ហាញពីទំហំកិច្ចសន្យាដែលមានតម្លៃចន្លោះពី ២០០ ទៅ ៣៥០ លានដុល្លារ។

កិច្ចសន្យាយុទ្ធសាស្ត្រ

ការទិញមីស៊ីល BrahMos នេះគឺជាជំហានសំខាន់ក្នុងការពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ឥណ្ឌូណេស៊ី ដោយធ្វើតាមគំរូពីហ្វីលីពីន ដែលជាអតិថិជនបរទេសដំបូងគេរបស់ក្រុមហ៊ុននេះកាលពីឆ្នាំ២០២២។

រហូតមកដល់ពេលនេះ ទាំងក្រុមហ៊ុន BrahMos និងក្រសួងការពារជាតិឥណ្ឌា នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍លម្អិតបន្ថែមអំពីការបញ្ចប់កិច្ចព្រមព្រៀងជាស្ថាពរនេះនៅឡើយទេ។

ការពង្រឹងកម្លាំងការពារជាតិ

administrator

Related Articles