ទីក្រុងតេហេរ៉ង់រងការវាយប្រហារដោយមីស៊ីលដូចទឹកភ្លៀង ក្រោយត្រាំគំរាមវាយខ្លាំងជាងមុន២០ដង

ទីក្រុងតេហេរ៉ង់រងការវាយប្រហារដោយមីស៊ីលដូចទឹកភ្លៀង ក្រោយត្រាំគំរាមវាយខ្លាំងជាងមុន២០ដង

ដូណាល់ ត្រាំ

នៅថ្ងៃអង្គារទី១០ខែមីនា ឆ្នាំ២០២៦ ទីក្រុងតេហេរ៉ង់បានរងការវាយប្រហារដោយមីស៊ីលដ៏ធ្ងន់ធ្ងរ ដែលស្រោចចុះមកដូចទឹកភ្លៀង បង្កឱ្យមានការផ្ទុះយ៉ាងខ្លាំងក្លា។ នៅពេលនេះ នៅមិនទាន់មានរបាយការណ៍ផ្លូវការអំពីចំនួនមនុស្សស្លាប់ និងរបួសនៅឡើយទេ។

តាមការផ្សាយរបស់ Daily Mail ការវាយប្រហារនេះគឺជាការវាយប្រហារអាកាសធំបំផុត ដែលមិនធ្លាប់មានចាប់តាំងពីការផ្ទុះសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា សង្គ្រាមអ៊ីរ៉ង់នឹងចប់ឆាប់ៗនេះ ប៉ុន្តែមិនមែនចប់ក្នុងសប្តាហ៍នេះទេ។

លោកត្រាំបានបញ្ជាក់ថា អាមេរិកកំពុងដាក់ពង្រាយកងទ័ពក្នុងកម្រិតតូច ដើម្បីកម្ចាត់មនុស្សមួយចំនួន។ លោកបានអះអាងថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយបាត់បង់ទាំងកងទ័ពជើងទឹក ប្រព័ន្ធទំនាក់ទំនង និងកម្លាំងទ័ពអាកាស។

ទន្ទឹមនោះ លោកត្រាំបានប្រើសម្តីគំរាមកំហែងខ្លាំងទៅលើអ៊ីរ៉ង់ ដោយបញ្ជាក់ថា អាមេរិកត្រៀមខ្លួនវាយប្រហារប្រទេសនេះខ្លាំងជាងមុនដល់ទៅ២០ដង ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រក Hormuz ឱ្យមានលំហូរប្រេង។

លោកត្រាំបានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា៖ «ប្រសិនបើអ៊ីរ៉ង់ធ្វើសកម្មភាពណាមួយដែលរារាំងដល់លំហូរប្រេងនៅច្រក Hormuz នោះពួកគេនឹងត្រូវទទួលការវាយបកខ្លាំងជាងអ្វីដែលពួកគេធ្លាប់រងគ្រោះកន្លងមកដល់ទៅ២០ដង។»

administrator

Related Articles