ពាណិជ្ជកម្មកម្ពុជាលើកស្ទួយ១៧% ក្នុង២ខែដំបូងឆ្នាំ២០២៦ សម្រេចជាង១១ពាន់លានដុល្លារ

ពាណិជ្ជកម្មកម្ពុជាលើកស្ទួយ១៧% ក្នុង២ខែដំបូងឆ្នាំ២០២៦ សម្រេចជាង១១ពាន់លានដុល្លារ

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនយ៉ាងរឹងមាំ ដោយក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មអន្តរជាតិបានកើនឡើងជិត១៨% សម្រេចបានជាង១១ពាន់លានដុល្លារ។

ពាណិជ្ជកម្មកម្ពុជា

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងខែមករា-កុម្ភៈឆ្នាំ២០២៦ កម្ពុជានាំចេញទំនិញជាង៥,២២៨លានដុល្លារ កើន១៧.២% ខណៈការនាំចូលមានតម្លៃ៥,៨៨៥លានដុល្លារ កើន១៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។

ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មសរុបជិត៣,៦០០លានដុល្លារ។ សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី២ ដោយទំហំពាណិជ្ជកម្មកើនឡើងជិត៤០% រហូតដល់២,៣៤៣លានដុល្លារ។

ប្រទេសដៃគូសំខាន់ៗផ្សេងទៀតដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី និងអង់គ្លេស ក៏សុទ្ធតែបានសម្រេចកំណើនពាណិជ្ជកម្មយ៉ាងល្អជាមួយកម្ពុជាដែរ។

ដោយ៖ តារា

administrator

Related Articles