ប្រវត្តិដើមកំណើតនៃទឹកដី «អង្គតាសោម» ស្រុកត្រាំកក់ ខេត្តតាកែវ

ប្រវត្តិដើមកំណើតនៃទឹកដី «អង្គតាសោម» ស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ៖ តាមឯកសារស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានបង្ហាញពីប្រវត្តិទឹកដី «អង្គតាសោម» នៃស្រុកត្រាំកក់ ដែលមានដើមកំណើតពីបុរសម្នាក់ឈ្មោះ «សោម» ដែលបានចូលមកកាប់ព្រៃសង់ជម្រករស់នៅកន្លែងនោះ។

រូបសំណាកតាសោម

តាមការសាកសួរពីចាស់ព្រឹទ្ធាចារ្យដែលរស់នៅក្នុងសម័យនោះ តាសោមធ្លាប់ជាមេទ័ពដែលចូលរួមសង្គ្រាមតទល់ជាមួយទ័ពសៀម ហើយបានភៀសខ្លួនមកលាក់ខ្លួននៅក្នុងព្រៃអង្គនេះ។ គាត់មានប្រពន្ធឈ្មោះយាយកង និងកូនប្រុសម្នាក់ឈ្មោះចាន់។

ទឹកដីអង្គតាសោម

កាលដើមឡើយ ទឹកដីនេះមានសុទ្ធតែព្រៃឫស្សីក្រាស់ សំបូរសត្វព្រៃ ប៉ុន្តែតាសោមបានកាប់គាស់កាយដីទួលអង្គនេះ និងកសាងជីវភាពរស់នៅប្រកបដោយសេចក្តីសុខសាន្ត។ តំណក្រោយៗមក ទឹកដីនេះក៏មានមនុស្សចូលរស់ជាបន្តបន្ទាប់។

បូជនីយដ្ឋានតាសោម

នៅមុនឆ្នាំ១៩៧០ រដ្ឋាភិបាលបានសាងរូបសំណាកតាសោមពីស៊ីម៉ង់ត៍ ហើយនៅឆ្នាំ២០១៣ ត្រូវបានសាងសង់របង និងខ្លោងទ្វារយ៉ាងប្រណីតទុកជាបូជនីយដ្ឋាន។ បច្ចុប្បន្ន ទឹកដីនេះនៅតែមានឈ្មោះហៅថា «ភូមិអង្គតាសោម» «ផ្សារអង្គតាសោម» «វត្តអង្គតាសោម» និង «ឃុំអង្គតាសោម»។ តាសោមក៏មានបារមី និងជំនឿរបស់អ្នកស្រុកផងដែរ។

administrator

Related Articles