ប្រេងក្លាយជាអាវុធនយោបាយ៖ មេរៀនពីវិបត្តិថាមពល៤ដងក្នុងប្រវត្តិសាស្ត្រ

ប្រេងក្លាយជាអាវុធនយោបាយ៖ មេរៀនពីវិបត្តិថាមពល៤ដងក្នុងប្រវត្តិសាស្ត្រ

ខណៈដែលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់នៅពេលបច្ចុប្បន្ននេះ ការភ័យខ្លាចចាស់ៗពីវិបត្តិថាមពលកន្លងមកហាក់ត្រឡប់មកវិញវិញ។ ទោះបីជាវិបត្តិនៅតំបន់ឈូងសមុទ្រពែក្សសព្វថ្ងៃហាក់ដូចជាថ្មី ប៉ុន្តែតាមពិតវាគ្រាន់តែជាជំពូកថ្មីមួយទៀតនៃរឿងរ៉ាវជិតមួយសតវត្សរ៍ ដែលថាមពលត្រូវបានគេយកមកធ្វើជា«អាវុធយុទ្ធសាស្ត្រ»។

ប្រេងក្រាហ្វិក

១. ឆ្នាំ១៩៧៣៖ កំណើត«អាវុធថាមពល»
នៅខែតុលា ឆ្នាំ១៩៧៣ សមាជិកអារ៉ាប់នៃអង្គការ OPEC បានចាប់ផ្ដើមយុទ្ធនាការដាក់ទណ្ឌកម្មមិនលក់ប្រេង ដោយសារការគាំទ្រអ៊ីស្រាអែលក្នុងសង្គ្រាម Yom Kippur។ តម្លៃប្រេងកើនឡើង៤ដងក្នុងមួយយប់ ពី៣ដុល្លារឡើងដល់១២ដុល្លារ។ នេះបានផ្លាស់ប្ដូររបៀបរស់នៅ និងនាំឲ្យមានការបង្កើតទីភ្នាក់ងារថាមពលអន្ដរជាតិ (IEA)។

២. ឆ្នាំ១៩៧៩៖ បដិវត្តន៍អ៊ីរ៉ង់
បដិវត្តន៍នៅអ៊ីរ៉ង់បានធ្វើឲ្យសង្វាក់ផលិតកម្មប្រេងដួលរលំ ដែលស្មើនឹងការបាត់បង់ការផ្គត់ផ្គង់ប្រេងពិភពលោក៤%។ តម្លៃប្រេងហក់ឡើងដល់៣៥ដុល្លារ និងបង្ខំឲ្យប្រទេសនានាចាប់ផ្ដើមគិតគូរលើថាមពលនុយក្លេអ៊ែរ។

ប្រេងពិភពលោក

៣. ឆ្នាំ១៩៩០៖ សង្គ្រាម«មាសខ្មៅ»
នៅពេលអ៊ីរ៉ាក់វាយលុកចូលគុយវែត ទីផ្សារពិភពលោកភ័យខ្លាចថា Saddam Hussein នឹងគ្រប់គ្រងប្រភពប្រេង២០%។ តម្លៃប្រេងឡើងទ្វេដងក្នុង៣ខែ ដោយហក់ដល់៤០ដុល្លារ។ វិបត្តិនេះបង្ហាញពីភាពងាយរងគ្រោះនៃច្រកសមុទ្រ Hormuz។

៤. ឆ្នាំ២០០៨៖ យុគសម័យការលោតផ្លោះ
ខុសពីទសវត្សរ៍ឆ្នាំ៧០ វិបត្តិឆ្នាំ២០០៨បណ្ដាលមកពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងគំហុកនៅចិននិងឥណ្ឌា។ តម្លៃប្រេងបំបែកកំណត់ត្រាខ្ពស់បំផុតគឺ១៤៧.៣០ដុល្លារ មុនពេលវិបត្តិហិរញ្ញវត្ថុពិភពលោកធ្វើឲ្យតម្រូវការធ្លាក់ចុះ។

ប្រេងសេដ្ឋកិច្ច

មេរៀនទាំងនេះបង្ហាញថា ប្រេងមិនមែនគ្រាន់តែជាប្រភពថាមពលទេ ប៉ុន្ដែវាក៏ជាឧបករណ៍នយោបាយដ៏មានឥទ្ធិពលផងដែរ។ ការប្រែប្រួលនៃតម្រូវការ និងការផ្គត់ផ្គង់អាចបង្កភាពវឹកវរបានខ្លាំង ដែលជះឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោកទាំងមូល។

administrator

Related Articles