រាជធានីភ្នំពេញ៖ បវរកញ្ញា Miss Planet International ជាង ៤០ ប្រទេស បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលចុះពីយន្តហោះភ្លាម ក៏សម្រុកមកទស្សនារោងចក្រខ្មែរ ប៊ែវើរីជីស ដើម្បីមើលផ្ទាល់ភ្នែកនូវស្តង់ដាលំដាប់ពិភពលោក។

កាលពីថ្ងៃទី៧ ខែមីនា កន្លងទៅនេះ បវរកញ្ញាជាច្រើនរូបពីប្រទេសជាច្រើន បានធ្វើដំណើរមកកាន់រោងចក្រស្តង់ដាលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលបវរកញ្ញាគ្រប់រូបបានឃើញ ធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរ និងភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងដំណើរទស្សនកិច្ចនេះ បវរកញ្ញាទាំងអស់បានមានឱកាសមើលផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មទំនើបៗ និងបច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុងរោងចក្រ។ បន្ថែមពីនេះ បវរកញ្ញាជាច្រើនបានភ្ញាក់ផ្អើល និងស្ងើចសរសើរដូចគ្នាអំពីគុណភាព ស្តង់ដារ និងការគ្រប់គ្រងផលិតកម្ម ដែលមានកម្រិតដូចរោងចក្រធំៗនៅលើពិភពលោក។

ដែលនេះបង្ហាញថា ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែផលិតភេសជ្ជៈសម្រាប់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបន្តលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។

ការមកទស្សនារបស់បវរកញ្ញា ពីជាង ៤០ ប្រទេសជុំវិញពិភពលោក គឺជាភស្តុតាងមួយបង្ហាញថា ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រស្តង់ដាលំដាប់ពិភពលោក ដែលជាការមោទនភាពមួយរបស់ប្រទេសកម្ពុជា។

ខ្មែរ ប៊ែវើរីជីស បន្តជារោងចក្រលំដាប់ស្តង់ដាពិភពលោក World Class Quality ដែលធ្វើឲ្យប្រទេសកម្ពុជាមានកិត្តិយសនៅលើឆាកអន្តរជាតិ។
