អាមេរិករាយការណ៍ពីការខាតបង់កងទ័ព១៤០នាក់រងរបួស និង៧នាក់ស្លាប់ក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់

អាមេរិករាយការណ៍ពីការខាតបង់កងទ័ព១៤០នាក់រងរបួស និង៧នាក់ស្លាប់ក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់

សហរដ្ឋអាមេរិកបានបញ្ចេញរបាយការណ៍ថា ទាហានរបស់ខ្លួនប្រហែល១៤០នាក់រងរបួស និង៧នាក់បាត់បង់ជីវិត ចាប់តាំងពីប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមកាលពីចុងខែមុន។

កងទ័ពអាមេរិក

តាមការផ្សាយរបស់ UPI កាលពីថ្ងៃទី១០មីនា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ថា អ្នករងរបួសភាគច្រើនមានលក្ខណៈស្រាល ខណៈទាហាន៨នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយកំពុងទទួលបានការថែទាំវេជ្ជសាស្ត្រកម្រិតខ្ពស់បំផុត។ រហូតមកដល់ពេលនេះ មានទាហានរបួស១០៨នាក់ ដែលបានត្រឡប់ទៅបំពេញភារកិច្ចវិញហើយ។

កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា ភ្លើងសង្គ្រាមមួយនេះនឹងរលត់ «ក្នុងពេលដ៏ខ្លីខាងមុខ» ដោយលោកសង្កត់ធ្ងន់លើគោលដៅចម្បងគឺ «បញ្ចប់គ្រោះថ្នាក់ដែលអូសបន្លាយពេលយ៉ាងយូរនេះឲ្យបានជារៀងរហូត»។

ប្រតិបត្តិការយោធា

លោកបានកត់សម្គាល់ថា កងកម្លាំងយោធាកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាដើម្បីសម្រេចគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមនេះកំពុងស៊ីធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមន្ទីរបញ្ចកោណបានចំណាយអស់ដល់ទៅ៥,៦ពាន់លានដុល្លារ ត្រឹមតែរយៈពេល២ថ្ងៃដំបូងប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានព្រមានអំពីការបង្កើនប្រតិបត្តិការវាយប្រហារបន្ថែមទៀត ដោយលោកបានលើកឡើងថា «វានឹងក្លាយជាថ្ងៃនៃការវាយប្រហារដ៏ខ្លាំងក្លាបំផុតម្តងទៀត ទៅលើប្រទេសអ៊ីរ៉ង់»។

កងកម្លាំងយោធា

ការប្រកាសនេះបានកើតឡើង ខណៈដែលសហរដ្ឋអាមេរិកកំពុងបន្តយុទ្ធនាការរបស់ខ្លួន បន្ទាប់ពីមានការវាយបកសងសឹកពីសំណាក់កងកម្លាំងអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនានាក្នុងតំបន់មជ្ឈិមបូព៍ា៕

administrator

Related Articles