តេហេរ៉ង់ឆ្លើយតបទៅត្រាំ៖ «ប្រយ័ត្នខ្លួនឯង!» ក្រោយការគំរាមវាយអ៊ីរ៉ង់ខ្លាំងជាងមុន ២០ ដង

តេហេរ៉ង់ឆ្លើយតបទៅត្រាំ៖ «ប្រយ័ត្នខ្លួនឯង!» ក្រោយការគំរាមវាយអ៊ីរ៉ង់ខ្លាំងជាងមុន ២០ ដង

លោកដូណាល់ ត្រាំ

តេហេរ៉ង់៖ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ខ្លាំងជាងមុន ២០ ដង ឥឡូវនេះមន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់បានឆ្លើយតបវិញដោយពាក្យគំរាមថា «ប្រយ័ត្នខ្លួនឯង!»។

លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអង្គារទី១០ ខែមីនា ឆ្នាំ២០២៦ ដោយថ្លែងយ៉ាងច្បាស់ថា៖ «លោកត្រាំ! សូមប្រយ័ត្នត្រូវគេកម្ចាត់វិញ»។

ក្នុងសារនោះ លោក Larijani បានសរសេរថា៖ «ប្រជាជាតិអ៊ីរ៉ង់ដែលពោរពេញដោយស្មារតីលះបង់ មិនខ្លាចពាក្យសម្តីគំរាមកំហែងទទេស្អាតរបស់លោក ដូណាល់ ត្រាំ ឡើយ។ សូម្បីតែអ្នកដែលមានអំណាចជាងលោក ក៏មិនអាចលុបបំបាត់ប្រជាជាតិអ៊ីរ៉ង់បានដែរ។ ចូរប្រយ័ត្នខ្លួនលោកផ្ទាល់ត្រូវគេកម្ចាត់វិញទៅ»។

ការឆ្លើយតបនេះមកក្រោយពីលោកត្រាំបានគំរាមនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទថា អាមេរិកនឹងវាយអ៊ីរ៉ង់ខ្លាំងជាងមុន ២០ ដង ប្រសិនបើអ៊ីរ៉ង់រារាំងលំហូរប្រេងនៅច្រក Hormuz។

ក្រោយការគំរាមទៅវិញទៅមកនេះ ទីក្រុងតេហេរ៉ង់ត្រូវរងការវាយប្រហារដោយមីស៊ីលស្រោចដូចទឹកភ្លៀង បង្កជាការផ្ទុះដ៏មហិមា ខណៈភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះនិងការខូចខាតទេ។

សង្គ្រាមមជ្ឈិមបូព៌ាដែលផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្លាប់មនុស្សអស់ជាង ១,៧០០ នាក់ នៅទូទាំងតំបន់។ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រមានប្រេងប្រហែល ២០% របស់ពិភពលោកត្រូវឆ្លងកាត់ រុញតម្លៃប្រេងសកលឲ្យហក់ឡើងខ្ពស់។

administrator

Related Articles