ភ្នំពេញ៖ តម្លៃមាសនៅទីផ្សារហាងឆេងបានបន្តកើនឡើងខ្ពស់ទៀតនៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ដោយហក់ឡើងដល់ ៦២៨០ ដុល្លារក្នុងមួយតម្លឹង។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានបញ្ជាក់ថា តម្លៃមាសបានកើនឡើងជាបន្តបន្ទាប់តាំងពីដើមឆ្នាំ២០២៦ រហូតដល់ ៦៦០០ ដុល្លារ ដោយសារតែវិបត្តិសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។
អ្នកជំនាញហិរញ្ញវត្ថុបានអះអាងថា តម្លៃមាសនឹងនៅតែបន្តកើនឡើងទៀត ដោយសារតែសង្គ្រាម និងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើតមាន។
សម្រាប់តម្លៃមាសក្នុងស្រុកនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៦៣១ ដុល្លារក្នុងមួយជី នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦។
