យន្តហោះ Air India Express ដាច់កង់ពេលចុះចតនៅភូកេត អ្នកដំណើរ១៣៣នាក់រួចផុតដោយសុវត្ថិភាព

យន្តហោះ Air India Express ដាច់កង់ពេលចុះចតនៅភូកេត អ្នកដំណើរ១៣៣នាក់រួចផុតដោយសុវត្ថិភាព

ភូកេត, ថៃ – យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air India Express បានជួបឧបទ្ទវហេតុដាច់កង់ពេលចុះចតនៅអាកាសយានដ្ឋានភូកេត កាលពីថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦។

យន្តហោះ Air India Express នៅអាកាសយានដ្ឋានភូកេត

តាមការផ្សាយព័ត៌មាន Khaosod បានឱ្យដឹងថា ជើងហោះហើរ IX938 ដែលចេញដំណើរពីទីក្រុង Hyderabad ប្រទេសឥណ្ឌា បានដាច់កង់ និងរត់ខុសផ្លូវពេលចុះចត។ ហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរទាំង ១៣៣ នាក់ព្រលឹងចុងសក់ ដោយពួកគេស្មានថានឹងមិនរួចផុតជីវិតទេ។

ការជម្លៀសអ្នកដំណើរនៅអាកាសយានដ្ឋាន

ទោះជាយ៉ាងណា អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយគ្មានរបាយការណ៍អំពីជនរងគ្រោះធ្ងន់ធ្ងរឡើយ។ មន្ត្រីអាកាសយានដ្ឋានបានបើកការស៊ើបអង្កេតហេតុការណ៍នេះ និងបានបិទផ្លូវរត់ជាបណ្តោះអាសន្ន។

អាកាសយានដ្ឋានភូកេតជាអាកាសយានដ្ឋានសំខាន់មួយនៅតំបន់ភាគខាងត្បូងថៃ ដែលទទួលយន្តហោះពីប្រទេសផ្សេងៗជាច្រើន។ ការបើកផ្លូវរត់ឡើងវិញនឹងត្រូវធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតបញ្ចប់។

administrator

Related Articles