ស្ថានភាពគ្រោះថ្នាក់៖ តារាកំប្លែងនាយក្រិនត្រូវបញ្ជូនសង្គ្រោះបន្ទាន់ទៅភ្នំពេញ ក្រោយមេរោគរាលដាលដល់ឈាមនិងខួរក្បាល

ស្ថានភាពគ្រោះថ្នាក់៖ តារាកំប្លែងនាយក្រិនត្រូវបញ្ជូនសង្គ្រោះបន្ទាន់ទៅភ្នំពេញ ក្រោយមេរោគរាលដាលដល់ឈាមនិងខួរក្បាល

រាជធានីភ្នំពេញ៖ ស្ថានភាពជំងឺរបស់តារាកំប្លែងល្បីនាយក្រិន កំពុងធ្ងន់ធ្ងរបំផុត បន្ទាប់ពីមេរោគបានរាលដាលពេញឈាមនិងដល់ខួរក្បាល។

នាយក្រិន

យោងតាមព័ត៌មានពីលោក សា វិន ហ្វីលីព (Savin Phillip) ដែលបានចុះផ្សាយនៅលើហ្វេសបុក បានបញ្ជាក់ថា៖ «វេជ្ជបណ្ឌិតបានអះអាងនៅព្រឹកថ្ងៃទី១១ មីនា ថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ ហើយបានបង្កជាមេរោគយ៉ាងច្រើន។ មេរោគទាំងនោះបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាល ដោយមានចំនួនរហូតដល់២៤ពាន់មេរោគ។»

ការព្យាបាល

លោកបន្តថា៖ «ពេលនេះ នាយក្រិនគាត់វង្វេងវង្វាន់មិនស្គាល់ខ្ញុំទេ។ ខ្ញុំគិតថា នេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិតរបស់គាត់ បើយើងបណ្ដែតបណ្ដោយទុកគាត់នៅគ្លីនីកខេត្តយូរតទៅទៀត។ ដូច្នេះខ្ញុំបានស្នើសុំដល់វេជ្ជបណ្ឌិតនៅគ្លីនីកសុវណ្ណ ក្រុងបាត់ដំបង ដើម្បីបញ្ជូននាយក្រិនមកសង្គ្រោះបន្ទាន់នៅភ្នំពេញ។»

ការជួយសង្គ្រោះ

លោកបានបន្ថែមថា នៅពេលទៅដល់ភ្នំពេញ នឹងមានតារាកំប្លែងប្រឹមប្រិយ ចាំទទួលជួយគាត់។ នាយក្រិន មើលទៅកំសត់ណាស់ គ្មានអ្នកមើលថែគាត់ទេក្នុងមន្ទីរពេទ្យ ក្រៅពីកូនតូចៗទាំងបី។ ចំណែកឳពុកកំពុងដេកឈឺសួតធ្ងន់ធ្ងរ ដាក់អុកស៊ីហ្សែនជាប់រហូតរាប់ឆ្នាំហើយ។

សូមរំលឹកថា នាយក្រិន ធ្លាក់ខ្លួនឈឺប៉ះពាល់ប្រព័ន្ធប្រសាទរហូតវង្វេងលែងដឹងខ្លួនមករយៈពេលយូរហើយ។

អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ ស្រីណា

administrator

Related Articles