ជនជាតិវៀតណាមលួចម៉ូតូនារីខ្មែរ ត្រូវនគរបាលចាប់បញ្ជូនតុលាការ

ជនជាតិវៀតណាមលួចម៉ូតូនារីខ្មែរ ត្រូវនគរបាលចាប់បញ្ជូនតុលាការ

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ ដែលបានលួចម៉ូតូនារីខ្មែរម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលក្រុងបាវិត ចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។

ម៉ូតូដែលត្រូវលួច

ជនសង្ស័យមានឈ្មោះ ង្វៀង វ៉ាំងស៊ុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ដែលមានទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះគឺ ពៅ សុភា ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់ម៉ូតូឌ្រីមសង់ ១២៥ ដែលត្រូវបានសមត្តកិច្ចប្រគល់ឲ្យវិញរួចហើយ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ក្នុងភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត ខេត្តស្វាយរៀង ក៏ត្រូវជនសង្ស័យជនជាតិវៀតណាមខាងលើនេះ បានធ្វើសកម្មភាពលួចម៉ូតូនោះ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល។

ប៉ុន្តែក្រោយមក សមត្តកិច្ចនគរបាលក្រុងបាវិត បានបើកការស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនចោរយួនម្នាក់នោះ ព្រមទាំងដកយកវត្ថុតាងម៉ូតូរបស់ជនរងគ្រោះភ្លាមៗដែរ។

ពេលឃាត់ខ្លួន បទល្មើសជាក់ស្តែង “លួច” នឹងយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្តកិច្ចបានកសាងសំណុំរឿង បញ្ជូនសង្ស័យទៅសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធី។

អត្ថបទសរសេរដោយ វ៉ាន់ ប៊ុនធឿន

កែសម្រួលដោយ ធីតា

administrator

Related Articles