នគរបាលភ្នំពេញវាយប្រហារបទល្មើស Scam Online នៅអគារ Golden One ឃាត់ជនសង្ស័យ៦៥នាក់ រួមមានជនជាតិចិន៨នាក់

នគរបាលភ្នំពេញវាយប្រហារបទល្មើស Scam Online នៅអគារ Golden One ឃាត់ជនសង្ស័យ៦៥នាក់ រួមមានជនជាតិចិន៨នាក់

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការវាយប្រហារបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅអគារ Golden One កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៦។

កម្លាំងនគរបាលធ្វើប្រតិបត្តិការនៅអគារ Golden One

ប្រតិបត្តិការនេះដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចជំនាញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងសង្ស័យនៅអគារ Golden One ជាន់ទី៣០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

វត្ថុតាងពីប្រតិបត្តិការបង្ក្រាបបទល្មើស

លទ្ធផលប្រតិបត្តិការរកឃើញមនុស្សសរុប៦៥នាក់ ដែលមានជនជាតិចិន៨នាក់ (ប្រុស) និងជនជាតិខ្មែរ៥៧នាក់ (ស្រី២៧នាក់)។ សមត្ថកិច្ចបានឃាត់វត្ថុតាងរួមមាន៖ កុំព្យូទ័រ ALL in One ៨៩គ្រឿង, ម៉ូនីទ័រ១គ្រឿង, CPU ១គ្រឿង, ទូរស័ព្ទ៣៨៤គ្រឿង និងស៊ីមកាតអន្តរជាតិចំនួនធំ។

ឧបករណ៍បច្ចេកវិទ្យាដែលឃាត់បាន

យោងតាមការស៊ើបអង្កេតបឋម ជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ក្រោមរូបភាពអូសទាញវិនិយោគក្លែងក្លយ (Investment Scams) ដោយគោលដៅជនរងគ្រោះស្ថិតនៅទ្វីបអឺរ៉ុប។

ប្រតិបត្តិការនេះមានការចូលរួមពីការិយាល័យជំនាញផ្សេងៗរួមមាន៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា, ការិយាល័យគ្រប់គ្រងជនបរទេស និងការិយាល័យស៊ើបអង្កេត។

administrator

Related Articles