តួកគីដាក់ពង្រាយមីស៊ីល Patriot បន្ទាប់ពីអ៊ីរ៉ង់បាញ់ចូលដែនអាកាសពីរលើក

តួកគីដាក់ពង្រាយមីស៊ីល Patriot បន្ទាប់ពីអ៊ីរ៉ង់បាញ់ចូលដែនអាកាសពីរលើក

រដ្ឋាភិបាលតួកគីបានប្រកាសនៅថ្ងៃអង្គារទី១០ ខែមីនា ថាបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិកនៅភាគអាគ្នេយ៍ប្រទេស ជិតមូលដ្ឋានរ៉ាដារបស់អង្គការណាតូ។

ប្រព័ន្ធមីស៊ីល Patriot របស់តួកគី

ជំហាននេះគឺដើម្បីពង្រឹងការការពារដែនអាកាសប្រឆាំងនឹងការគំរាមកំហែងពីមីស៊ីលអ៊ីរ៉ង់ បន្ទាប់ពីមីស៊ីលពីរគ្រាប់បានចូលទៅក្នុងដែនអាកាសតួកគីកាលពីសប្តាហ៍មុន។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រព័ន្ធមីស៊ីល Patriot ត្រូវបានដាក់ពង្រាយទៅកាន់ខេត្ត Malatya ដែលជាទីតាំងនៃមូលដ្ឋានរ៉ាដា Kurecik របស់ណាតូ។ ប្រព័ន្ធនេះបានផ្តល់ទិន្នន័យសំខាន់ៗសម្រាប់សម្ព័ន្ធមិត្តណាតូ និងជួយកំណត់អត្តសញ្ញាណមីស៊ីលអ៊ីរ៉ង់។

ការពារដែនអាកាសតួកគី

ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា៖ «ខែលការពារដែនអាកាស Patriot ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនៅខេត្ត Malatya ដើម្បីចូលរួមការពារដែនអាកាសរបស់យើង។ តួកគីនឹងបន្តវាយតម្លៃការអភិវឌ្ឍក្នុងតំបន់ និងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តណាតូ។»

កាលពីមុន តួកគីបានព្រមានទីក្រុងតេហេរ៉ង់មិនឲ្យបាញ់មីស៊ីលបន្ថែមទៅលើដែនដីរបស់ខ្លួនទៀត ខណៈដែលប្រធានាធិបតីប្រទេសទាំងពីរបានពិភាក្សាអំពីបញ្ហានេះតាមទូរស័ព្ទរួចហើយ។

ទំនាក់ទំនងតួកគី-អ៊ីរ៉ង់

ភាគីអ៊ីរ៉ង់បានលើកឡើងថា ខ្លួនមិនស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយប្រទេសនានាក្នុងតំបន់ និងបដិសេធថាមិនកំណត់គោលដៅដោយផ្ទាល់ទៅលើតួកគីដែលជាជិតខាងរបស់ខ្លួននោះទេ។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles