អេស្ប៉ាញរិះគន់អាល្លឺម៉ង់ថា «ខ្ញុំកញ្ជះអាមេរិក» ក្រោមការដឹកនាំ Merz

អេស្ប៉ាញរិះគន់អាល្លឺម៉ង់ថា «ខ្ញុំកញ្ជះអាមេរិក» ក្រោមការដឹកនាំ Merz

Yolanda Diaz

ភ្នំពេញ – អេស្ប៉ាញបានរិះគន់អាល្លឺម៉ង់យ៉ាងខ្លាំង ដោយហៅប្រទេសនេះថាជា «ខ្ញុំកញ្ជះរបស់អាមេរិក» ក្រោមការដឹកនាំរបស់អធិការបតី Friedrich Merz។

ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកស្រី Yolanda Diaz បានថ្លែងទៅកាន់សារព័ត៌មាន Politico កាលពីថ្ងៃទី១០ មីនា ២០២៦ ថា៖ «អាល្លឺម៉ង់បានក្លាយទៅជាខ្ញុំកញ្ជះរបស់អាមេរិកទៅហើយ។ សកម្មភាពរបស់ Merz បង្ហាញថា លោកគឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុបដទៃទៀត ដែលគ្មានគំនិតថាតើត្រូវគ្រប់គ្រងពេលវេលានៃប្រវត្តិសាស្ត្រដោយរបៀបណានោះទេ»។

Friedrich Merz

លោកស្រី Diaz បន្តថា៖ «អ្វីដែលអឺរ៉ុបត្រូវការនៅថ្ងៃនេះ គឺភាពជាអ្នកដឹកនាំ មិនមែនខ្ញុំកញ្ជះដែលចាំតែគោរពប្រតិបត្តិលោកត្រាំនោះឡើយ។ មេដឹកនាំ EU ណាក៏ដោយ គួរតែចេញមុខនិយាយឲ្យច្បាស់ដើម្បីការពារច្បាប់អន្តរជាតិ»។

ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Merz មិនធ្វើអត្ថាធិប្បាយអំពីការគំរាមការពារពាណិជ្ជកម្មរបស់លោកត្រាំចំពោះអេស្ប៉ាញ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតានតឹងខ្លាំង ក្រោយពីនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez បដិសេធមិនគាំទ្រការវាយប្រហារអ៊ីរ៉ង់របស់អាមេរិក។

រឿងនេះធ្វើឲ្យលោក Merz ខឹងសម្បារហើយវាយបកថា វាមិនមែនជាពេលត្រូវមកអង្គុយប្រដៅមិត្តភក្តិអាមេរិកនោះទេ ហើយបែរជាទម្លាក់កំហុសទៅលើអ៊ីរ៉ង់វិញ។

administrator

Related Articles