ក្រសួងពាណិជ្ជកម្មបញ្ជា៖ ប្រេងឥន្ធនៈត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈ និងកសិករជាមុនសិន

ក្រសួងពាណិជ្ជកម្មបញ្ជា៖ ប្រេងឥន្ធនៈត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈ និងកសិករជាមុនសិន

រាជធានីភ្នំពេញ – ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំថ្មី ដោយតម្រូវឱ្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់សេវាសាធារណៈចាំបាច់ និងប្រជាកសិករជាមុនសិន។

ស្ថានីយប្រេងឥន្ធនៈ

យោងតាមសេចក្តីណែនាំចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងបានដាក់តម្រូវការចំនួនពីរប្រភេទសំខាន់៖

១. កាតព្វកិច្ចចំពោះអតិថិជន៖ ត្រូវលក់តាមតម្លៃដែលបានបង្ហាញសាធារណៈ ធានាគុណភាព និងបរិមាណប្រេងឥន្ធនៈ និងជូនដំណឹងជាមុនយ៉ាងតិច១ថ្ងៃ ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ។

២. កាតព្វកិច្ចចំពោះស្ថាប័នមានសមត្ថកិច្ច៖ ត្រូវធានាតម្លាភាព និងគណនេយ្យភាពនៃសន្និធិប្រេងឥន្ធនៈ ដោយជូនដំណឹងពីស្ថានភាពសន្និធិជាក់ស្តែង១០% មុនពេលអស់សន្និធិ។

ការត្រួតពិនិត្យប្រេងឥន្ធនៈ

ក្រសួងបានបញ្ជាក់ថា សេវាសាធារណៈចាំបាច់ដែលត្រូវទទួលបានអាទិភាពរួមមាន៖ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តបម្រើសេវាសាធារណៈ។ ចំណែកឯប្រជាកសិករ និងបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្មក៏ត្រូវទទួលបានអាទិភាពផងដែរ។

ក្រសួងបានដាស់តឿនថា មន្ត្រីជំនាញនឹងបន្តចុះតាមដាន និងត្រួតពិនិត្យការលក់ប្រេងឥន្ធនៈជាប្រចាំ ដើម្បីធានាអនុលោមភាព និងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ច ឬឆ្លៀតឱកាសដំឡើងថ្លៃបង្កផលប៉ះពាល់ដល់សាធារណៈ។

administrator

Related Articles