ខេត្តកណ្ដាល៖ ស្ថានីយប្រេងឥន្ធនៈជាង ៥០ទីតាំងបិទបណ្តោះអាសន្ន ដោយសារស្តុកអស់

ខេត្តកណ្ដាល៖ ស្ថានីយប្រេងឥន្ធនៈជាង ៥០ទីតាំងបិទបណ្តោះអាសន្ន ដោយសារស្តុកអស់

ខេត្តកណ្ដាល៖ ក្រុមការងារអន្តរមន្ទីរដែលមានសមាសភាពពីមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល មន្ទីររ៉ែនិងថាមពលខេត្ត និងសាខាក្រសួងប្រេងឥន្ធនៈបានចុះត្រួតពិនិត្យស្ថានភាពស្តុកប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូទូទៅក្នុងខេត្ត។

ការត្រួតពិនិត្យស្ថានីយប្រេង

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនការកែប្រែតម្លៃប្រេងថ្មី ក្រុមការងារបានពិនិត្យស្ថានីយនិងដេប៉ូចំនួន ៤៨ទីតាំង ដោយរកឃើញថាមានដេប៉ូបិទបណ្តោះអាសន្នចំនួន ៣២ទីតាំង ដោយសារស្តុកប្រេងអស់។

ដេប៉ូប្រេងបិទបណ្តោះអាសន្ន

បន្ទាប់ពីការកែប្រែតម្លៃប្រេងថ្មីនៅថ្ងៃទី៩ ខែមីនា ក្រុមការងារបានពិនិត្យបន្ថែមទៀតចំនួន ២៥០ទីតាំង ហើយរកឃើញមានដេប៉ូបិទបណ្តោះអាសន្នចំនួន ២៦ទីតាំងទៀត ដោយមូលហេតុអស់ស្តុកប្រេងនិងការបញ្ជាទិញមកមិនទាន់ទេ។

ស្ថានភាពស្តុកប្រេង

ស្ថានភាពស្តុកប្រេងឥន្ធនៈបច្ចុប្បន្នមានដូចខាងក្រោម៖

សម្រាប់ស្ថានីយ (១៣ទីតាំង)៖
• សាំង៖ មានស្តុកចន្លោះពី ១៥,០០០ ទៅ ២០,០០០ លីត្រ
• ម៉ាស៊ូត៖ មានស្តុកចន្លោះពី ៨,០០០ ទៅ ១០,០០០ លីត្រ

ការវាស់ស្តុកប្រេង

សម្រាប់ដេប៉ូ (១៣៧ទីតាំង)៖
• សាំង៖ មានស្តុកចន្លោះពី ២,០០០ ទៅ ៤,០០០ លីត្រ
• ម៉ាស៊ូត៖ មានស្តុកចន្លោះពី ២,០០០ ទៅ ៣,០០០ លីត្រ

ការណែនាំអ្នកលក់ប្រេង

ក្រុមការងារបានផ្សព្វផ្សាយនិងណែនាំអ្នកលក់ប្រេងឱ្យអនុវត្តតាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ និងមិនអនុញ្ញាតឱ្យបិទបណ្តោះអាសន្នប្រសិនបើនៅមានស្តុកប្រេង ព្រមទាំងមិនអនុញ្ញាតការលក់តាមប៊ីដុង។

ការត្រួតពិនិត្យអនុវត្ត

administrator

Related Articles