CDC ស្នើ TAFTAC ចូលរួមកាត់បន្ថយហានិយភ័យបរិស្ថាន តាមរយៈការសិក្សាទីតាំងសមស្របសម្រាប់គម្រោងជ្រលក់ពណ៌

CDC ស្នើ TAFTAC ចូលរួមកាត់បន្ថយហានិយភ័យបរិស្ថាន តាមរយៈការសិក្សាទីតាំងសមស្របសម្រាប់គម្រោងជ្រលក់ពណ៌

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើដល់សមាគម TAFTAC ឱ្យចូលរួមកាត់បន្ថយហានិយភ័យបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របសម្រាប់គម្រោងវិនិយោគបោកគក់ និងជ្រលក់ពណ៌។

កិច្ចប្រជុំរវាង CDC និង TAFTAC

ការស្នើសុំនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

លោក ជា វុទ្ធី អគ្គលេខាធិការ CDC

លោកអគ្គលេខាធិការក៏បានស្នើឱ្យ TAFTAC គិតគូរទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មកាត់ដេរ ដោយ CDC បានត្រៀមលក្ខណៈរួចរាល់សម្រាប់ផ្តល់កិច្ចសហការ។

លោក Enjoy Ho ប្រធាន TAFTAC

លោក Enjoy Ho ប្រធានសមាគម TAFTAC ក្នុងអាណត្តិឆ្នាំ២០២៦-២០២៨ បានទទួលយកសំណើទាំងពីរនេះ ដើម្បីធ្វើការគិតគូររៀបចំ។ លោក ជា វុទ្ធី ក៏បានអបអរសាទរចំពោះលោក Enjoy Ho ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានសមាគម។

កិច្ចប្រជុំពិភាក្សា

លោក Enjoy Ho បានជម្រាបជូនពីសាវតាររបស់សមាគមដែលបានប្រែក្លាយពី GMAC មកជា TAFTAC ដែលមានអាយុកាលប្រមាណ៣០ឆ្នាំ និងស្នើសុំឱ្យ CDC បន្តគាំទ្រសកម្មភាពសមាគមក្នុងការជំរុញការវិនិយោគ។

កិច្ចសហប្រតិបត្តិការ

គណៈប្រតិភូទាំងសងខាងបានចែករំលែកបទពិសោធន៍ការងារ និងកិច្ចសហប្រតិបត្តិការនាពេលកន្លងមកក្នុងការលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។

កិច្ចសន្និសីទកាសែត

administrator

Related Articles