សង្គ្រាមអ៉ីរ៉ង់បានឈានដល់ថ្ងៃទី១២ដោយគ្មានសញ្ញាបញ្ចប់ ដោយតេហេរ៉ង់បន្តវាយប្រហារបណ្ដារចនាសម្ព័ន្ធប្រេងក្នុងតំបន់ និងគំរាមផ្ដាច់ការនាំចេញប្រេងទាំងស្រុង។

អ៉ីរ៉ង់បានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅអារ៉ាប់រួម បណ្ដាលឲ្យមានភ្លើងឆាបឆេះនៅទីក្រុងឧស្សាហកម្ម RUWAIS។ អេមីរ៉ាត់អារ៉ាប់រួមរាយការណ៍មនុស្សស្លាប់២នាក់ និងរបួសជាច្រើន។

រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកលោក PETE HEGSHETH បានគំរាមវាយប្រហារខ្លាំងក្លាថ្មី ចំណែកអ៉ីរ៉ង់បដិសេធរាល់ការចរចា។ កងឆ្មាងបដិវត្តន៍អ៉ីរ៉ង់ថ្លែងថា នឹងមិនអនុញ្ញាតឲ្យនាំប្រេងចេញពីតំបន់ទៅកាន់ពួកប្រទូស្តរ៉ាយ។

តម្លៃប្រេងឆៅ BRENT បានហក់ឡើងខ្ពស់ដល់ជិត១២០ដុល្លារក្នុង១ធុង មុនពេលចុះមកវិញត្រឹម៩០ដុល្លារ។ សង្គ្រាមនេះបានធ្វើឲ្យមនុស្សជាង១,៦០០នាក់ស្លាប់ និងរបួសរាប់ពាន់នាក់នៅតំបន់ឈូងសមុទ្រពែរ្ស។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
