អ៊ីរ៉ង់វាយប្រហារនាវាពាណិជ្ជកម្ម៣គ្រឿងនៅច្រកសមុទ្រហរម៊ុស នាវាថៃឆេះខ្លាំងបំផុត

អ៊ីរ៉ង់វាយប្រហារនាវាពាណិជ្ជកម្ម៣គ្រឿងនៅច្រកសមុទ្រហរម៊ុស នាវាថៃឆេះខ្លាំងបំផុត

ភ្នំពេញ៖ នាវាដឹកទំនិញចំនួន៣គ្រឿង ក្នុងនោះមាននាវាប្រទេសថៃមួយគ្រឿង ត្រូវបានរងការវាយប្រហារពីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១១មីនា ដែលនាំឱ្យឆេះនៅច្រកសមុទ្រហរម៊ុស ដែលជាច្រកសមុទ្រសំខាន់សម្រាប់ដឹកជញ្ជូនប្រេង។

ការវាយប្រហារនាវានៅច្រកសមុទ្រហរម៊ុស

យោងតាមរបាយការណ៍សន្តិសុខដែនសមុទ្រ នាវាដឹកទំនិញ “ម៉ាយូរី ដារី” (Mayuree Naree) របស់ថៃ បានឆាបឆេះយ៉ាងខ្លាំងនៅក្បែរឆ្នេរសមុទ្រអូម៉ង់ ដែលបង្ខំឱ្យសមាជិកនាវិកភាគច្រើនត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។ ការវាយប្រហារនេះបានបង្ខំឱ្យនាវិកបោះបង់ចោលនាវា។

នាវាថៃដែលឆេះនៅច្រកសមុទ្រ

ដោយឡែក នាវាដឹកកុងតឺន័រ “One Majesty” របស់ជប៉ុន និងនាវា “Star Gwyneth” របស់សាធារណរដ្ឋកោះម៉ាសាល់ ក៏បានរងការខូចខាតផ្នែកតួនាវាខ្លះៗផងដែរ។ ទោះជាយ៉ាងណា នាវិកទាំងអស់ត្រូវបានរាយការណ៍ថាមានសុវត្ថិភាព និងកំពុងធ្វើដំណើរទៅកាន់តំបន់ដែលមានសុវត្ថិភាព។

ផ្លូវដឹកជញ្ជូនសមុទ្រដែលរងគ្រោះ

គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមមក យ៉ាងហោចណាស់មាននាវាពាណិជ្ជកម្មចំនួន១៤ត្រូវបានគេរាយការណ៍ថាត្រូវបានវាយប្រហារនៅឈូងសមុទ្រ ដោយបានរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ផ្លូវសមុទ្រតាមរយៈផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

ផលប៉ះពាល់នៃការវាយប្រហារលើនាវាពាណិជ្ជកម្ម

ដោយ៖ តារា

administrator

Related Articles