អ្នកសារព័ត៌មានអន្តរជាតិ២០រូប ចុះផ្ទាល់ទីតាំង Online Scam ដែលសមត្ថកិច្ចកម្ពុជាបង្ក្រាបជោគជ័យ

អ្នកសារព័ត៌មានអន្តរជាតិ២០រូប ចុះផ្ទាល់ទីតាំង Online Scam ដែលសមត្ថកិច្ចកម្ពុជាបង្ក្រាបជោគជ័យ

ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិចំនួន២០រូប មកពីស្ថាប័នព័ត៌មានឈានមុខគេពិភពលោក បានចុះទៅកាន់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលសមត្ថកិច្ចកម្ពុជាទើបតែបង្ក្រាបជោគជ័យ នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ទីតាំង Online Scam នៅអគារហ្គោលឌិនវ័ន

ការចុះទស្សនកិច្ចនេះកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានទាក់ទាញអ្នកសារព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, Nippon Media និង European Pressphoto Agency (EPA) ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានផ្ទាល់ពីការបង្ក្រាបជាក់ស្ដែង។

សមត្ថកិច្ចបង្ហាញព័ត៌មានដល់អ្នកសារព័ត៌មាន

សមត្ថកិច្ចបានបង្ហាញថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់ (ស្រី ២៧នាក់) ដែលមានជនជាតិចិន និងជនជាតិខ្មែរ។ រួមជាមួយនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រ ALL in One ៨៩គ្រឿង, Monitor ១គ្រឿង, CPU ០១គ្រឿង និងទូរសព្ទ័បម្រើឱ្យបទល្មើសចំនួន ៣៨៤គ្រឿង។

វត្ថុតាងដែលសមត្ថកិច្ចរកឃើញ

ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រុមជនសង្ស័យត្រូវបានគេសង្ស័យថាបានប្រើប្រាស់ទីតាំងនេះដើម្បីឆបោកជនរងគ្រោះនៅប្រទេសផ្សេងៗ តាមរយៈគម្រោងវិនិយោគក្លែងក្លាយ និងការលួងលោមបែបស្នេហា។

សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត

តាមការបញ្ជាក់ពីសមត្ថកិច្ច ចាប់ពីខែមករា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបទីតាំង Online Scam សរុបចំនួន ៦៥កន្លែង ដោយឃាត់ខ្លួនជនសង្ស័យសរុប ៨៨៧នាក់ (ស្ត្រី ២៣៣នាក់)។ ក្នុងនោះមានជនជាតិបរទេសចំនួន ៥៥៦នាក់ ពី១៦សញ្ជាតិផ្សេងគ្នា។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាឡើយ។

ការប្រមូលផ្ដុំព័ត៌មានពីអ្នកសារព័ត៌មាន

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីអនុវត្តនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវដើម្បីរកមេខ្លោងពាក់ព័ន្ធទៀត។

ទីតាំងដែលត្រូវបានបង្ក្រាប

ការចុះទស្សនកិច្ចរបស់អ្នកសារព័ត៌មានអន្តរជាតិនេះ បង្ហាញពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះការខិតខំប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាលកម្ពុជា។

ការប្រតិបត្តិការបង្ក្រាប Online Scam

ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

administrator

Related Articles