សៀមរាបព្រមានម្ចាស់ស្ថានីយប្រេង៖ លក់តាមតម្លៃកំណត់ ឬបាត់បង់អាជីវកម្ម

សៀមរាបព្រមានម្ចាស់ស្ថានីយប្រេង៖ លក់តាមតម្លៃកំណត់ ឬបាត់បង់អាជីវកម្ម

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីព្រមានយ៉ាងខ្លាំងដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ដែលត្រូវតែលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម បើមិនចង់បាត់បង់អាជីវកម្មរបស់ខ្លួន។

កិច្ចប្រជុំអាជ្ញាធរសៀមរាប

ក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈនៅថ្ងៃទី១០ ខែមីនា លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានណែនាំយ៉ាងតឹងរ៉ឹងថា ម្ចាស់ស្ថានីយនិងដេប៉ូចែកចាយទាំងអស់ត្រូវផ្គត់ផ្គង់ប្រេងទៅអតិថិជនឱ្យមានតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។

“កុំកេងបន្លំទាំងតម្លៃ បរិមាណ និងគុណភាព ព្រោះការបន្លំទាំងនេះនាំឱ្យប្រឈមទៅនឹងការពិន័យ និងឈានទៅដកហូតអាជីវកម្មតែម្តង” លោកអភិបាលរងបានថ្លែង។

ស្ថានីយប្រេងនៅសៀមរាប

លោកបានបញ្ជាក់បន្ថែមថា ករណីម្ចាស់ស្ថានីយណាដែលអស់ស្តុកប្រេង ត្រូវជូនដំណឹងមកក្រុមហ៊ុនប្រេងឥន្ធនៈ ឬអាជ្ញាធរពាក់ព័ន្ធដើម្បីសម្របសម្រួល។ ប៉ុន្តែម្ចាស់ស្ថានីយទាំងអស់ត្រូវអនុវត្តតាមប្រកាសនិងសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចៀសវាងប្រព្រឹត្តផ្ទុយដូចជាការតម្លើងថ្លៃ និងមានប្រេងក្នុងស្តុកតែមិនលក់។

អាជ្ញាធរក្រុងស្រុកត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែនិងថាមពល និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អនុវត្តឱ្យបានម៉ឹងម៉ាត់ចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈនានា។

ការត្រួតពិនិត្យស្ថានីយប្រេង

លោកក៏បានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាពិនិត្យឱ្យបានហ្មត់ចត់ ករណីម្ចាស់ស្ថានីយផ្អាកការផ្គត់ផ្គង់ប្រឹងដល់អតិថិជន។ ករណីម្ចាស់ស្ថានីយ និងដេប៉ូប្រេងករណីអស់ស្តុកប្រេងឥន្ធនៈ ឬមានបំណងផ្អាកលក់ជាបណ្តោះអាសន្ន ត្រូវជូនដំណឹងមុនយ៉ាងតិច១ថ្ងៃ ទៅអាជ្ញាធរពាក់ព័ន្ធ។

“បើក្នុងករណីមិនប្រក្រតីស្ថានីយមានប្រេងតែផ្អាកមិនលក់ជូនអតិថិជន គាត់នឹងប្រឈមការដកហូតអាជីវកម្មមួយជីវិត ហើយពុំទទួលបានការអនុញ្ញាតចុះបញ្ជីពាណិជ្ជកម្មផ្សេងៗឡើយ” លោកបានបន្ថែម។

ការណែនាំអាជ្ញាធរសៀមរាប

រដ្ឋបាលខេត្តសៀមរាបបានប្រកាសនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អំពីការណែនាំនេះ ដែលគោលបំណងរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈ និងការពារសិទ្ធិអ្នកប្រើប្រាស់ក្នុងខេត្ត។

administrator

Related Articles