សភាថ្មីថៃបើកដំណើរការចុងសប្ដាហ៍នេះ ក្រោយជ័យជម្នះគណបក្ស Bhumjaithai

សភាថ្មីថៃបើកដំណើរការចុងសប្ដាហ៍នេះ ក្រោយជ័យជម្នះគណបក្ស Bhumjaithai

សភាថៃ

ភ្នំពេញ – សភាថ្មីរបស់ប្រទេសថៃ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែមុន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦។

គណបក្ស Bhumjaithai របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានក្លាយជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត ដោយទទួលបានអាសនៈចំនួន១៩១ ក្នុងចំណោមអាសនៈសរុបចំនួន៥០០។ ចំណែកឯគណបក្សប្រជាជន ទទួលបាន១២០អាសនៈ និងគណបក្សភឿថៃ ទទួលបាន៧៤អាសនៈ។

ការបោះឆ្នោតថៃ

សភាដែលទើបបង្កើតថ្មីនេះ នឹងជួបប្រជុំគ្នានៅថ្ងៃទី១៥ ខែមីនា ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានសភា។ លោក Siripong Angkasakulkiat អនុប្រធានគណបក្ស Bhumjaithai បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា។

គណបក្ស Bhumjaithai មានគម្រោងបង្កើតរដ្ឋាភិបាលចម្រុះដែលមានអាសនៈចំនួន២៩០ ដោយសហការជាមួយគណបក្សភឿថៃ និងគណបក្សតូចៗមួយចំនួនទៀត។

រដ្ឋាភិបាលថ្មីថៃ

រដ្ឋបាលថ្មីនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបំពេញការងារជាផ្លូវការនៅក្នុងខែមេសាខាងមុខ។ ការផ្លាស់ប្តូរនេះ គឺជាដំណាក់កាលចុងក្រោយនៃដំណើរការបោះឆ្នោត ខណៈដែលបណ្តាគណបក្សដឹកមុខគេកំពុងញាប់ដៃញាប់ជើងបញ្ចប់ការចរចាបង្កើតសម្ព័ន្ធភាព ដើម្បីធានាឲ្យបាននូវសំឡេងភាគច្រើននៅក្នុងសភា៕

administrator

Related Articles